២៤៥. ខ្ញុំរួចខ្លួនហើយ


I Am Free
លំនាំបទ  បើស្រីស្លកុក


១-     ខ្ញុំរួចខ្លួនហើយ        អឺអឺអឺងអើយ        ផុតពីចំណង        ស្ទួន
         រួចពីនឹមផង       អឺអឺអឺងអើយ        សែនធ្ងន់ហួសល្បត់ ។

២-     អស់ពេលយូរលង់    អឺអឺអឺងអើយ         ខ្ញុំខំប្រឹងរត់        ស្ទួន
         មេបាបបញ្ឆោត     អឺអឺអឺងអើយ         ឱ្យបំរើវា   ។

៣-    ពេលនេះខ្ញុំរួច        អឺអឺអឺងអើយ         ព្រោះក្តីមេត្តា         ស្ទួន
          ព្រះប្តូរសង្ខារ         អឺអឺអឺងអើយ         លោះយករូបខ្ញុំ  ។

៤-     ទ្រង់លោះរូបខ្ញុំ        អឺអឺអឺងអើយ         ដោយឈាមឧត្តម      ស្ទួន
         ទ្រង់ដោះរូបខ្ញុំ        អឺអឺអឺងអើយ         ឱ្យមានសេរី   ។

៥-     ទ្រង់រក្សាខ្ញុំ           អឺអឺអឺងអើយ        ទាំងផ្តល់អ្វីៗ         ស្ទួន
         ផ្តល់ជីវិតថ្មី            អឺអឺអឺងអើយ         ដោយព្រះវិញ្ញាណ ។

៦-     ខ្ញុំរួចខ្លួនហើយ        អឺអឺអឺងអើយ         ចិត្តខ្ញុំសុខសាន្ត          ស្ទួន
         ខ្ញុំស៊ូប្តូរប្រាណ          អឺអឺអឺងអើយ        តាមទ្រង់លុះក្ស័យ ៕
២៤៥. ខ្ញុំរួចខ្លួនហើយ ២៤៥. ខ្ញុំរួចខ្លួនហើយ          Reviewed by Yarith on 8:57 AM Rating: 5

No comments:

ads
Powered by Blogger.