២៧៣. កូនអើយព្រះអង្គស្រឡាញ់អ្នក

Dear Child, Jesus Loves You
លំនាំបទភ្លេង  សាកល


១- កូនអើយព្រះអង្គស្រឡាញ់អ្នក     ទ្រង់តែងថ្នមថ្នាក់អ្នករាល់ថ្ងៃ
តាំងពីព្រលឹងនៅតូចខ្ចី         មិនឱ្យមានអ្វីប៉ះពាល់បាន។

២- ទ្រង់ទទួលបីនៅព្រះហស្ត     ចូរថ្វាយទាំងអស់ដោយកុំខាន
ព្រះអង្គស្រឡាញ់ពន់ប្រមាណ     ទ្រង់ស៊ូប្តូរប្រាណដោយគិតគ្នេហ៍ ។

បន្ទរ-
ចូរកូនថ្វាយខ្លួនកុំអាល័យ    ម៉ែឪលោកិយគ្មានអ្វីទេ
ជីវិតនៅព្រះជាប់ស្ថិតថេរ     កុំនៅរិះរេតាមទ្រង់ចុះ ។


៣- ទ្រង់យកអ្នកធ្វើជាកូនទ្រង់     ប្រគល់ទ្រព្យផងឱ្យទាំងអស់
ជានគររាជ្យមិនដួលចុះ         ឋិតនៅយ៉ាងនោះរៀងអស់កល្ប ៕
២៧៣. កូនអើយព្រះអង្គស្រឡាញ់អ្នក ២៧៣. កូនអើយព្រះអង្គស្រឡាញ់អ្នក Reviewed by Yarith on 8:05 AM Rating: 5

No comments:

ads
Powered by Blogger.