២៧០. សូមព្រះពរដល់គូរថ្មោងថ្មី

Please Bless the New Couple
តាមលំនាំបទៈ ភ្លេងប្រពៃណី​ បាយខុនចងដៃ


១- សូមក្តីស្រឡាញ់នៃព្រះវរបិតា     សណ្ឋិតលើគូររៀបការ         ស្ទួន
ឱ្យបានជាមង្គលថ្លៃថ្លា         ក្នុងព្រះវរបិតាជាម្ចាស់        ស្ទួន
សូមព្រះគុណធ្ងន់យ៉ាងអស្ចារ្យ     នៃព្រះយេស៊ូវព្រះបុត្រា         ស្ទួន
ផ្តល់មកលើគូរថ្មីរៀបការ         ចម្រើនផល្លាថ្វាយអម្ចាស់     ស្ទួន

២- សូមក្តីប្រកបនៃព្រះវិញ្ញាណ     បរិសុទ្ធទុកជាអំណោយទាន     ស្ទួន
ដល់គូររៀបការឱ្យបាន         ប្រកបជាប់ស្និទ្ធនឹងព្រះអង្គ     ស្ទួន
សូមពរទាំងមេធ្លាក់ចុះមកផង     ពរជ័យសិរីពីព្រះអង្គ         ស្ទួន
ស្រោចស្រពឱ្យបានសុខកន្លង     រិតចំណងមេត្រីនៃព្រះ         ស្ទួន
២៧០. សូមព្រះពរដល់គូរថ្មោងថ្មី ២៧០. សូមព្រះពរដល់គូរថ្មោងថ្មី Reviewed by Yarith on 8:13 AM Rating: 5

No comments:

ads
Powered by Blogger.