២៩៦. សូមពរដល់ជាតិខេមរា

The Blessing for Cambodians
លំនាំបទៈ  ហ៊ុំរោង ឬបើកវាំងនន


១- សូមព្រះពរពោរពេញ       ក្នុងក្តីស្រឡាញ់       នៃព្រះវរបិតា    ស្ទួន
ឋិតលើជាតិខេមរា           លើជាតិខេមរា        ជាប់តទៅអើយ      ស្ទួន

២- សូមឱ្យក្តីស្រឡាញ់      នៅជាប់ពោរពេញ       មិនបាត់បង់ឡើយ      ស្ទួន
ដូចអង្គព្រះគ្រីស្ទហើយ      និងសិស្សទ្រង់អើយ  ទ្រង់ជាសិរសា         ស្ទួន

៣- សូមខេមរាជាប់នៅ      ក្នុងក្តីប្រកប      នៃព្រះវរបិតា        ស្ទួន
ប្រកបនិងបុត្រា         ទាំងបីអង្គា        រួមព្រះវិញ្ញាណ         ស្ទួន

៤- សូមព្រះគុណករុណា       នៃព្រះបុត្រា         យេស៊ូវប្រទាន      ស្ទួន
ឱ្យខេមរាក្សេមក្សាន្ត        ស្មោះស្មគ្រ័ប្តូរប្រាណ ដើរតាមព្រះគ្រីស្ទ          ស្ទួន

៥- សូមព្រះវិញ្ញាណនាំ      ការពារថែទាំ       ក្នុងភាពស្មោះត្រង់       ស្ទួន
សុខសាន្តក្នុងព្រះអង្គ         ចម្រើនរឿងរុង    ពរអស់កល្បអើយ    ស្ទួន
២៩៦. សូមពរដល់ជាតិខេមរា ២៩៦. សូមពរដល់ជាតិខេមរា Reviewed by Yarith on 7:25 AM Rating: 5

No comments:

ads
Powered by Blogger.