២៥៨. ខ្ញុំសប្បាយណាស់
លំនាំបទ ខ្មែរលើភាគឦសាន
១- ខ្ញុំសប្បាយណាស់ ព្រោះខ្ញុំដឹងច្បាស់ ថាព្រះបិតា ទ្រង់រើសតាំងខ្ញុំ
ជាកូនស្ងួនភ្ងា ខ្ញុំមានវាសនា ខ្ពង់ខ្ពស់បំផុត ។
២- ខ្ញុំសប្បាយណាស់ ព្រោះខ្ញុំដឹងច្បាស់ ថាព្រះរាជបុត្រ ទ្រង់ប្រោសលោះខ្ញុំ
ឱ្យរួចចាកផុត ពីភាពពិរុទ្ធ នៃបាបសាមាន្យ ។
៣- ខ្ញុំសប្បាយណាស់ ព្រោះខ្ញុំដឹងច្បាស់ ថាព្រះវិញ្ញាណ ទ្រង់ញែក ខ្ញុំឱ្យ
បរិសុទ្ធថ្កើនថ្កាន ក្នុងចិត្តខ្ញុំមាន តែក្តីត្រេកអរ ។
៤- ខ្ញុំសប្បាយណាស់ ព្រោះខ្ញុំដឹងច្បាស់ ថាព្រះទ្រង់ល្អ ព្រះទ័យសប្បុរស
ហើយក៏ស្មោះស ទ្រង់រើសខ្ញុំមក ធ្វើរាស្ត្រឋានសួគ៌ ៕
២៥៨. ខ្ញុំសប្បាយណាស់
Reviewed by Yarith
on
7:49 AM
Rating:

No comments: