២៥៩. តើមានអ្វីសប្បាយជាង?
១- តើមានអ្វីសប្បាយ ជាងចិត្តដិតជាប់ព្រះគ្រីស្ទ
អ្វីក្នុងលោកិយនេះ មិនដែលស្កប់ចិត្តបាន
សប្បាយហើយមានទុក្ខ ជាគូរតាមជាប់មិនខាន
ឡើងធ្ងន់ហួសប្រមាណ ជាទៀងលុះដល់ថ្ងៃស្លាប់ ។
២- ទ្រព្យវិសេសក្នុងលោក មនុស្សយកទុក្ខជាអំណរ
ស្មានថានៅជាប់ល្អ រាល់រូបខំដេញតាមចាប់
ប្រមូលទុកបង្គរ ភ្លេចគិតថាដល់ថ្ងៃស្លាប់
គ្មានដែលអ្នកណាក្តាប់ យកចេញពីលោកនេះបាន ។
៣- ព្រះគ្រីស្ទជាជីវិត នាំចិត្តឱ្យបានសប្បាយ
ទ្រង់មិនដែលគង់ឆ្ងាយ ជួយដោះទុក្ខមិនដែលខាន
សប្បាយហើយឥតទុក្ខ មានសង្ឃឹមនៅក្នុងប្រាណ
ថាថ្ងៃមួយនឹងបាន ចេញទៅនៅឋានសួគ៌ា ៕
២៥៩. តើមានអ្វីសប្បាយជាង?
Reviewed by Yarith
on
7:54 AM
Rating:

No comments: