២៦០. តាំងពីបានសង្គ្រោះ
លំនាំបទ បើនាងបុកស្រូវ
១- តាំងពីបានសង្គ្រោះ ឱព្រះអម្ចាស់អើយ ខ្ញុំមានក្តីស្រឡាញ់ ស្ទួន
បាត់ចិត្តមួហ្មងគ្នាន់ក្នាញ់ ឱព្រះអម្ចាស់អើយ មានតែចិត្តមេត្រី ស្ទួន
២- តាំងពីបានសង្គ្រោះ ឱព្រះអម្ចាស់អើយ ចិត្តថប់បានក្សិណក្ស័យ ស្ទួន
មានពេញអំណរខ្លាំងក្រៃ ឱព្រះអម្ចាស់អើយ សង្ឃឹមមិនរលត់ ស្ទួន
៣- តាំងពីបានសង្គ្រោះ ឱព្រះអម្ចាស់អើយ ខ្ញុំមានចិត្តអត់ធ្មត់ ស្ទួន
ទ្រាំទ្រក្នុងទុក្ខរន្ធត់ ឱព្រះអម្ចាស់អើយ ក្នុងភាពដ៏ស្មោះត្រង់ ស្ទួន
៤- តាំងពីបានសង្គ្រោះ ឱព្រះអម្ចាស់អើយ ទង់ជួយកែតម្រង់ ស្ទួន
តាមខ្នាតរបស់ព្រះអង្គ ឱព្រះអម្ចាស់អើយ ឱ្យខ្ញុំបានស្លូតបូត ស្ទួន
៥- ខ្ញុំធ្លាប់មានឫកធំ ឱព្រះអម្ចាស់អើយ មានពូតនិងអំនួត ស្ទួន
ឥឡូវសុភាពស្លូតបូត ឱ! ព្រះអម្ចាស់អើយ មានក្តីសប្បុរស ស្ទួន
៦- ដោយព្រះទ្រង់ប្រទាន ឱព្រះអម្ចាស់អើយ ខ្ញុំមានគ្រប់ទាំងអស់ ស្ទួន
ឱ្យខ្ញុំផ្លាស់ប្រែឥតខ្ចោះ ឱព្រះអម្ចាស់អើយ ដោយសារព្រះគុណទ្រង់ ស្ទួន
២៦០. តាំងពីបានសង្គ្រោះ
Reviewed by Yarith
on
7:59 AM
Rating:

No comments: