២៦. ទ្រង់នឹងយាងចូលមក

He Will Come In
លំនាំបទ  ដំណើរខ្មែរក្លាយ

១- ឱ!   ទ្វារទាំងឡាយអើយ    ចូលងើបក្បាលឡើង    ស្ទួន
ទទួលក្សត្រដ៏ថ្កុំថ្កើង        ទ្វាអើយចូលបើកចំហរ                              
ថ្វាយមហាក្សត្រាជាព្រះដ៏មានសិរីល្អ  ទ្រង់នឹងយាងចូលមក
ឱ!   ទ្វារដ៏អស់កល្បអើយ       ចូលបើកចំហរចុះ។

២- ព្រះមហាក្សត្រាដ៏មានសិរីល្អ     ស្ទួន 
ដែលទ្រង់នឹងយាងចូលមក អំណាចទ្រង់លើសទាំងអស់ 
ជាអ្នកចម្បាំងឈ្នះពួកខ្មាំងហើយជួយរំដោះ អស់អ្នកដែលរងគ្រោះ
ឱ្យរួចដោយឫទ្ធិគួរស្ញែង              ល្បីល្បាញយ៉ាងអស្ចារ្យ។

៣- ព្រះមហាក្សត្រាដ៏មានសិរីល្អ      ស្ទួន
ដែលទ្រង់នឹងយាងចូលមក    នោះតើទ្រង់ជាអង្គណា?   
គឺព្រះរាជបុត្រដែលមកពីព្រះវរបិតា    ឬព្រះយេហូវ៉ា
ដែលបង្កើតលោកិយនេះ     ជាអម្ចាស់មេត្រី។

៤- ឱ!  មនុស្សគ្រប់ពូជជាតិសាសន៍ទាំងឡាយអើយ         ស្ទួន
ចូរកុំនៅធ្វើកន្តើយ    ទោះក្មេងចាស់ប្រុសឬស្រី
ចូរបើកទ្វាចិត្តថ្វាយទ្រង់យាងចូលមកកែច្នៃ  បំផ្លាស់ជីវិតថ្មី
រស់ក្នុងសិរីល្អព្រះ      ចូលបើកចំហរចុះ ៕

២៦. ទ្រង់នឹងយាងចូលមក ២៦. ទ្រង់នឹងយាងចូលមក Reviewed by Yarith on 8:19 AM Rating: 5

No comments:

ads
Powered by Blogger.