៧៦. ព្រះអង្គស្រឡាញ់មិនបោះបង់

He Loves Without Fail
លំនាំបទភ្លេង  លាវនិងថៃ 


១- ព្រះវរបិតា     ទ្រង់ស្នេហាដល់មនុស្សទាំងឡា      ព្រះអង្គមិនណាយ
ទោះយើង       ជាមនុស្សលិចលង់          តែដោយក្តីស្រឡាញ់
ដល់យើងទ្រង់មិនដែលបោះបង់     ហើយក៏ចាត់អង្គសង្គ្រាះឱ្យមកផែនដី។

២- ព្រះគ្រីស្ទប្រសូត          មកជាមនុស្សនៅបេថ្លេហិម      ទ្រង់ផ្តល់សង្ឃឹម
ឱ្យមនុស្ស       គ្រប់ជាតិប្រុសស្រី       មានសេចក្តីសុខសាន្ត 
ដោយបានព្រះអង្គប្រោសប្រណី   បង្កើតជាថ្មីដោយព្រះវិញ្ញាណព្រះអង្គ ។

៣- ព្រះគ្រីស្ទរងទុក្ខ  យ៉ាងខ្លោចផ្សានៅកាល់វ៉ារី    ប្តូរក្ស័យជីវី
ជួសយើង       យកឈាមចេញសង        ឱ្យរួចពីក្តីស្លាប់
ព្រោះបាបយើងធ្ងន់ក្រៃកន្លង  ព្រះគុណព្រះអង្គលោះជារបស់ទ្រង់ដាច់ ។

៤- ព្រះគ្រីស្ទរស់ឡើង      បានតម្កើងដល់សិរីល្អ  នៅឋានបវរ
ទ្រង់ក៏        រៀបទុក្ខជាស្រេច      ឱ្យដល់អស់អ្នកណា
ដែលស្មគ្រ័ចិត្តទទួលទ្រង់ដាច់  ដោយបានសម្រេចយកទ្រង់ជាព្រះខ្លួនផ្ទាល់  ៕
៧៦. ព្រះអង្គស្រឡាញ់មិនបោះបង់ ៧៦. ព្រះអង្គស្រឡាញ់មិនបោះបង់ Reviewed by Yarith on 10:23 AM Rating: 5

No comments:

ads
Powered by Blogger.