១០៦. ព្រះអម្ចាស់មិនបំភ្លេចឡើយ

The Lord Never Forgets
អេសាយ ៤៩:១៥
បទភ្លេង​ និង​ទំនុកៈ ម៉ម បាណាបាស ១៩៨៨ 


១- តើម្តាយណាមួយដែលបំភ្លេចសូន្យ    បំភ្លេចចោលកូនដែលនៅបៅដោះ
តើម្តាយណាមួយខ្វះចិត្តសប្បុរស      មិនស្រណោះដល់កូនរបស់ខ្លួនឯង ។

២- ទោះបីម្តាយខ្លះមានចិត្តឫស្យា     ចុះចោលបុត្រភ្ងាឱ្យនៅកណ្តែង
តែព្រះអម្ចាស់មិនភ្លេចសោះវិញ      កាត់យើងចេញឱ្យនៅកំព្រាឯកា ។

៣- ព្រះទ័យព្រះអង្គមិនចេះផ្លាស់ប្រែ    ទ្រង់នៅស្និទ្ធស្នេហ៍ចំពោះមនុស្សា
តែងដោះឱ្យរួចចាកផុតវេទនា           ដល់អ្នកណាដែលស្រែកអំពាវព្រះអង្គ។

៤- ទ្រង់មិនដែលភ្លេចឬប្រកាន់ទោស    មានក្តីសប្បុរសហើយក៏ទៀងត្រង់
មិនបំភ្លេចកូនរបស់ព្រះអង្គ        ចេញថ្លៃសងលោះពីអំណាចក្តីសាប់ ៕
១០៦. ព្រះអម្ចាស់មិនបំភ្លេចឡើយ ១០៦. ព្រះអម្ចាស់មិនបំភ្លេចឡើយ Reviewed by Yarith on 8:19 AM Rating: 5

No comments:

ads
Powered by Blogger.