១០៩. រកឋានជីវិត

Searching for an Eternal Dwelling
បទភ្លេង​ និង​ទំនុកៈ សម សារិន ១៩៨៨

១- ភពផែនដែនដី    នៅនាលោកិយ        គ្មានអ្វីឋិតថេរ
ភពផែនដែនដី    នៅនាលោកិយ        គ្មានអ្វីឋិតថេរ
ឃើញតែទុក្ខសោក    កើតច្រើនឡើងទ្វេ       គ្មានផ្លូវជៀសទេ    
ឱ្យរួចពីក្តីវេទនា            តែងកើតរោគា    ជរាស្លាប់     ។

២- គ្រប់គ្នាតែងមាន    ប្រាថ្នាចង់បាន            ក្តីសុខដរាប
គ្រប់គ្នាតែងមាន    ប្រាថ្នាចង់បាន            ក្តីសុខដរាប
ដឹងថាមានឋាន    មួយមិនចេះស្លាប់        ចង់ឆ្លងប្រញាប់
ទៅឯឋានសួគ៌វិមាន     ដ៏ជាទីឋាន        ព្រះគង់នៅ។  
       
៣- អ្នកអើយខ្លួនបាប       ទោសតែងត្រូវស្លាប់         ក្នុងនរកជ្រៅ
អ្នកអើយខ្លួនបាប       ទោសតែងត្រូវស្លាប់        ក្នុងនរកជ្រៅ
តែព្រះស្រឡាញ់        ហើយបានរៀបផ្លូវ          នាំអ្នកឆ្លងទៅ
ឯត្រើយឋាននៃជីវិត    ឋានសុខសាន្តពិត           អស់កល្បអើយ។

៤- កុំទៅខ្លួនឯង           តាមផ្លូវបុណ្យព្រេង    ទៅមិនបានឡើយ
កុំទៅខ្លួនឯង           តាមផ្លូវបុណ្យព្រេង      ទៅមិនបានឡើយ
ដ្បិតអីខ្លួនអ្នក        បាបធ្ងន់ណាស់ហើយ     គ្មានអ្នកណាឡើយ
ជួយដោះបានក្រៅពីព្រះ        គឺទ្រ់ង់ជាម្ចាស់        លើជីវិត  ។

៥- ព្រះគ្រីស្ទបានមក      ប្រោសលោះមនុស្សលោក    ឱ្យរស់នៅពិត
ព្រះគ្រីស្ទបានមក        ប្រោសលោះមនុស្សលោក     ឱ្យរស់នៅពិត
ព្រះអង្គជាម្ចាស់          ឋានសួគ៌ពិសិដ្ឋ              តាំងទ្រង់ក្នុងចិត្ត
ទ្រង់នឹងលុបទោសបាបចេញ     បានស្អាតពោរពេញ      ចូលឋានសួគ៌ ៕
១០៩. រកឋានជីវិត ១០៩. រកឋានជីវិត Reviewed by Yarith on 8:30 AM Rating: 5

No comments:

ads
Powered by Blogger.