១២២. កុំអាងមិត្តអើយ

Friend, Don’t Depend on Yourself
លំនាំ​បទ​ យីកេ
ទំនុកៈ លោក សម សារិន ១៩៨៦ 


១- កុំអាងទ្រព្យធនមិត្តអើយ        ជួយខ្លួនឱ្យរួចមិនបាន        (ទ្រព្យជួយមិនបាន )
កុំអាងទ្រព្យធនមិត្តអើយ              ជួយខ្លួនឱ្យរួចមិនបាន    
គ្រាន់តែជាយាន                   ជួយបាននៅត្រឹមនាលោកិយ      ស្ទួន

២- កុំអាងចំណេះមិត្តអើយ               ទោះប៉ិនយ៉ាងដូចម្តេចក្តី         (ប៉ិនដូម្តេចក្តី )
កុំអាងចំណេះមិត្តអើយ                   ទោះប៉ិនយ៉ាងដូចម្តេចក្តី     
តម្រិះលោកិយ                             បានប្រយោជន៍អ្វីដល់ព្រលឹង    ស្ទួន

៣- កុំអាងយសសក្តិមិត្តអើយ             បានថ្កើងត្រឹមលោកិយហ្នឹង    (បានថ្កើងត្រឹមហ្នឹង )
កុំអាងយសសក្តិមិត្តអើយ             បានថ្កើងត្រឹមលោកិយហ្នឹង
អួតអាងស្រវឹង                              អំណាចឥតដឹងខ្លួនវិនាស         ស្ទួន

៤- កុំអាងបុណ្យព្រេងមិត្តអើយ      កុសលជួយអ្នកមិនឈ្នះ      (បុណ្យជួយមិនឈ្នះ ) 
កុំអាងបុណ្យព្រេងមិត្តអើយ          កុសលជួយអ្នកមិនឈ្នះ    
បាបអ្នកធ្ងន់ណាស់                       បុណ្យកុសលជួយមិនបានឡើយ      ស្ទួន

៥- ត្រូវពឹងព្រះគ្រីស្ទមិត្តអើយ         កុំនៅធ្វើឫកកន្ដើយ     (កុំនៅធ្វើឫកកន្ដើយ)
ត្រូវពឹងព្រះគ្រីស្ទមិត្តអើយ         កុំនៅធ្វើឫកកន្ដើយ
មានតែទ្រង់ហើយ         នាំអ្នកដល់ត្រើយនៃជីវិត។ (ស្ទួន)

៦- ទ្រង់ជួយសង្គ្រោះមិត្តអើយ         ឃើញទ្រង់ចូលឲ្យបានជិត     (ឃើញទ្រង់ចូលឲ្យបានជិត)
ទ្រង់ជួយសង្គ្រោះមិត្តអើយ          ឃើញទ្រង់ចូលឲ្យបានជិត
ថ្វាយខ្លួនជីវិត             ឲ្យទ្រង់សំអាតអស់សៅហ្មង ៕
១២២. កុំអាងមិត្តអើយ ១២២. កុំអាងមិត្តអើយ Reviewed by Yarith on 11:59 AM Rating: 5

No comments:

ads
Powered by Blogger.