១៦២. ភារៈកិច្ចរបស់គ្រីស្ទជន

Duty of Christians
លំនាំបទៈ យីកេ
ទំនុកៈ លោក សម សារិន, ១៩៨៣ 


១-    យើងជាគ្រីស្ទាន            តើមានភារៈកិច្ចធ្វើអ្វី?        ស្ទួន
         គឺទាំងប្រុសស្រី               ត្រូវអានគម្ពីរ                  ស្ទួន

២-     កាន់តាមបញ្ញាត្តិ          របស់ព្រះគ្រីស្ទទាំងទ្វេ        ស្ទួន
          ស្រឡាញ់គ្នីគ្នា               ហើយស្រឡាញ់ព្រះ        ស្ទួន

៣-     បើយើងធ្វើបាន            នោះគាប់ព្រះទ័យទ្រង់ណាស់      ស្ទួន
         តែហ៊ានផ្តេសផ្តាស          ក្រែងទ្រង់វាយផ្ចាល                 ស្ទួន

៤-      បើចង់តាមទ្រង់              នោះទ្រង់តែងតែបណ្តាល            ស្ទួន
           ការល្អត្រកាល                ឱ្យយើងធ្វើកើត                  ស្ទួន

៥-       ចូរកុំលើកខ្លួន              អួតអាងថាឯងហ្នឹងឆើត         ស្ទួន
    ក្រែងអត់កំណើត             អារក្សជាន់ឈ្លី                 ស្ទួន

៦-        ត្រូវបន្ទាបខ្លួន     ឱ្យស្មើនឹងធូលី                     ស្ទួន
    កុំបីវក់វី                        តែរឿងសាច់ឈាម                   ស្ទួន

៧-     ខំផ្សាយដំណឹង            ដល់មនុស្សមានចិត្តក្រំក្រៀម   ស្ទួន
          ប្រាប់គេភ្លាមៗ              ពីព្រះសង្គ្រោះ                         ស្ទួន

៨-     ឱ្យគេបានជឿ         គេនឹងត្រូវប្រោសឱ្យរស់         ស្ទួន
         គេត្រូវបានលោះ            យើងបានព្រះពរ                      ស្ទួន


១៦២. ភារៈកិច្ចរបស់គ្រីស្ទជន ១៦២. ភារៈកិច្ចរបស់គ្រីស្ទជន Reviewed by Yarith on 7:55 AM Rating: 5

No comments:

ads
Powered by Blogger.