១៥៣. ត្រូវញែកខ្លួនថ្វាយព្រះ

Dedicate Yourself to God 
បទភ្លេង និងទំនុកៈ លោក សម សារិន, ១៩៨៤

១- ចូរទៅមុខ  ទៅមុខពួកគ្រីស្ទជនអើយ       កុំកន្តើយខំដើរតាមព្រះឧត្តម
បើបានទទួលសេរីភាពយ៉ាងធំ                 ត្រូវមុតមាំកុំរាថយក្រោយ  ។

២- ត្រូវខំបម្រើព្រះដែលលោះយើងមក     ពីស្មោគគ្រោគដើម្បីប្រទានអំណោយ
ជាជីវិតថេរឋិតទ្រង់ប្រទានឱ្យ      កុំបណ្តេញឱ្យភ្លាត់ដួលចុះ  ។

៣- ពេលនេះមិនមែនជាយើងទៀតទេ        កុំគិតគ្នេហ៍ព្រះទេដែលទ្រង់បានលោះ
ទិញយើងដាច់ជារបស់ទ្រង់ទាំងអស់        ត្រូវតែស្មោះតាមទ្រង់តទៅ ។

៤- តាមទ្រង់ប្រើត្រូវធ្វើឱ្យបានបែបគួរ      កុំត្អូញថ្ងូរគឺទ្រង់ហើយដែលនាំផ្លូវ
ទ្រង់ផ្គត់ផ្គង់ឱ្យរស់តាមបែបត្រឹមត្រូវ      ចូរដើរទៅកុំបីតក់ស្លុត  ។

៥- ទ្រង់លោះយើងទុក្ខជាវិហារព្រះអង្គ       ដោយស្មោះត្រង់ញែកចេញជាបរិសុទ្ធ
ទីទ្រង់ឋិតនៅនិត្យត្រូវស្អាតបំផុត         ទ្រង់បរិសុទ្ធក្នុងរូបកាយយើង ៕
១៥៣. ត្រូវញែកខ្លួនថ្វាយព្រះ ១៥៣. ត្រូវញែកខ្លួនថ្វាយព្រះ Reviewed by Yarith on 11:40 AM Rating: 5

No comments:

ads
Powered by Blogger.