១២០. មាននៅក្នុងព្រះយេស៊ូវ

There Is In Jesus 
បទភ្លេង​ និង​ទំនុកៈ សម សារិន ១៩៨៤ 

១- យើងឃើញថាសន្តិភាព    មានក្នុងព្រះយេស៌ូវ     ឱណាបងប្អុនអើយ
យើងឃើញថាសន្តិភាព    មានក្នុងព្រះយេស៊ូវ     ជាសន្តិភាពពិត
មានដល់កូនព្រះអង្គ     អ្នកណាចង់បាន     ត្រូវទទួលទ្រង់
ទុក្ខជាម្ចាស់ជីវិតផង        នឹងបានសុខសន្តិភាពហើយ ។

២- យើងឃើញសេចក្តីជំនឿ    មានក្នុងព្រះយេស៊ូវ     ឱណាបងប្អូនអើយ
យើងឃើញសេចក្តីជំនឿ    មានក្នុងព្រះយេស៊ូវ     ជាជំនឿដ៏រស់
មានដល់កូនព្រះអង្គ     អ្នកណាចង់បាន      ត្រូវទទួលទ្រង់
ជាម្ចាស់ជីវិតផង      នោះនឹងបានសង្គ្រោះពិត ។

៣- ក្តីសង្ឃឹមនិងអំណរ    មានក្នុងព្រះយេស៊ូវ     ឱណាបងប្អូនអើយ
ក្តីសង្ឃឹមនិងអំណរ    មានក្នុងព្រះយេស៊ូវ     សេចក្តីស្រឡាញ់ពិត
ក៏នៅក្នុងព្រះអង្គ     អ្នកណាចង់បាន     ត្រូវទទួលទ្រង់
ទុក្ខជាម្ចាស់ជីវិតផង     នោះនឹងបានគ្រប់ទាំងអស់ ។

៤- រីភាពដ៏បរិសុទ្ធ    មានក្នុងព្រះយេស៊ូវ       ឱណាបងប្អូនអើយ
រីភាពដ៏បរិសុទ្ធ        មានក្នុងព្រះយេស៊ូវ        ទាំងអំណាចចេស្តា
ក៏របស់ព្រះអង្គ      អ្នកណាចង់បាន      ត្រូវទទួលទ្រង់
ទុក្ខជាម្ចាស់ជីវិតផង          នឹងបានជាកូនព្រះពិត ៕
១២០. មាននៅក្នុងព្រះយេស៊ូវ ១២០. មាននៅក្នុងព្រះយេស៊ូវ Reviewed by Yarith on 11:19 AM Rating: 5

No comments:

ads
Powered by Blogger.