១៦៦. ខ្ញុំត្រូវតែទៅ

I Must Go
បទភ្លេង និង​ទំនុកៈ លោក សម សារិន, ១៩៨៤


១-     ភូមិភាគឯនាយ                        មានចៀមខ្ចាត់ខ្ចាយក្នុងទីរហោឋាន
         កំពុងវង្វេងធ្លាក់ក្នុងហ្វូងស្វាន         ពួនស្ទាក់ចាប់ប្រាណធ្វើជារំពារ។

២-     ចៀមឥតគង្វាល                        តែលតោលកណ្តាលព្រៃរងវេទនា
          ភ័យព្រួយស្លុតព្រោះគ្មានអ្នកការពារ    មិនដឹងពេលណារងចាំតែស្លាប់។

បន្ទរ-      ខ្ញុំត្រូវតែទៅប្រមូល                  មកដាក់ក្នុងក្រោលដោយប្រឹងប្រញាប់
           កុំឱ្យយប់ទាន់ងងឹតព្រៃស្នាប់       ឃើញភ្លាមនាំឆាប់ទាន់ពេលនៅថ្ងៃ ។

៣-       ឱព្រះអង្គអើយ    ស្រេចតែទ្រង់ហើយ សូមទ្រង់ដឹកដៃ    នាំមុខចេញទៅ
    ទោះកាត់ព្រឹក្សព្រៃ      កៀងចៀមដាច់ឆ្ងាយ          ចូលក្នុងក្រោលទ្រង់ ៕
១៦៦. ខ្ញុំត្រូវតែទៅ ១៦៦. ខ្ញុំត្រូវតែទៅ Reviewed by Yarith on 8:06 AM Rating: 5

No comments:

ads
Powered by Blogger.