១៦៤. បើយើងជាគ្រីស្ទជន

If We Are Christians
លំនាំបទ  កូលាបភ្នំពេញ


ទំនុកៈ លោក សម​ សារិន, ១៩៨៣

១-     បើយើងគ្រីស្ទជន          គ្រីស្ទជន           ត្រូវដើរតាមព្រះ        ស្ទួន
         ត្រូវតែរូតរះ             ឱបងប្អូនអើយ       ត្រូវតែរូតរះ     អឺអឺអឺងអើយ
         ឱបងប្អូនអើយ     ខំប្រឹងប្រែងអានព្រះគម្ពីរ  ។

២-     បើយើងគ្រីស្ទជន             គ្រីស្ទជន           ត្រូវប្រឹងសំភី         ស្ទួន
         ធ្វើតាមបញ្ជា            ឱបងប្អូនអើយ      ធ្វើតាមបញ្ជ     អឺអឺអឺងអើយ
         ឱបងប្អូនអើយ      តាមបន្ទូលដែលទ្រង់បង្គាប់  ។

៣-     បើយើងគ្រីស្ទជន             គ្រីស្ទជន          ត្រូវចោលទម្លាប់             ស្ទួន
          ការពុំគួរគាប់            ឱបងប្អូនអើយ      ការពុំគួគាប់     អឺអឺអឺងអើយ  
    ឱបងប្អូនអើយ      ត្រូវតែជៀសវាងឱ្យបានឆ្ងាយ ។

៤-     បើយើងគ្រីស្ទជន              គ្រីស្ទជន           គួរទុកជាស្នាម         ស្ទួន
    ឱ្យគេដើរតាម            ឱបងប្អូនអើយ      ឱ្យគេដើរតាម     អឺអឺអឺងអើយ 
         ឱបងប្អូនអើយ         រកឃើញផ្លូវអាចចូលដល់ព្រះ ។

៥-     បើយើងគ្រីស្ទជន              គ្រីស្ទជន          ត្រូវខំរូតរះ             ស្ទួន
         ដ្បិតព្រះអម្ចាស់          ឱបងប្អូនអើយ      ដ្បិតព្រះអម្ចាស់ អឺអឺអឺងអើយ  
         ឱបងប្អូនអើយ         ឱ្យចេញទៅជួយផ្សាយដំណឹង  ។

៦-     ផ្សាយប្រាប់មនុស្សផង        មនុស្សផង          ឱ្យគេបានដឹង       ស្ទួន
         បានឮដំណឹង            ឱបងប្អូនអើយ       បានឮដំណឹង      អឺអឺអឺងអើយ  
         ឱបងប្អូនអើយ      ពីព្រះអង្គដែលជួយសង្គ្រោះ   ៕

១៦៤. បើយើងជាគ្រីស្ទជន ១៦៤. បើយើងជាគ្រីស្ទជន Reviewed by Yarith on 7:59 AM Rating: 5

No comments:

ads
Powered by Blogger.