១៤៦. តើអ្នកណាដឹងពេល?

Who Knows the Time
បទភ្លេង និង​ទំនុកៈ លោក សម សារិន, ១៩៨៤ 


១-    គ្មានអ្នកណាដឹងពេលទេ        ទោះទាំងពួកមហាទេវតា
    ថាព្រះគ្រីស្ទមកពេលណា        តែព្រះវរបីតាទ្រង់ជ្រាប។
    ពេលព្រះគ្រីស្ទយាងមកវិញ        ស្រាប់តែលេចលើពពក
    ពួកបរិសុទ្ធហែហមមក        មានសិរីល្អអស្ចារ្យ  ។

បន្ទរ-    ត្រូវតែចាំយាម ត្រូវតែចាំយាម     ហើយអធិស្ឋានសូមទ្រង់ឆាប់យាងមក
    គ្មានអ្នកណាដឹងពេលទេ        នៅពេលណាគ្មាននឹកភ្នក
    ថ្ងៃទ្រង់ដល់នឹងត្រូវមក        ប្រៀបបាននឹងផ្លេកបន្ទោរ ។

២-    ពេលព្រះគ្រីស្ទទ្រង់លេចមក        ពួករើសតាំងអសប្បាយ
    ថ្ងៃប្រោសលោះមកដល់ហើយ        ក្តីសង្ឃឹមដូចប្រាថ្នា  ។
    គ្រប់ពូជមនុស្សបានឃើញទ្រង់        លុតជង្គង់គក់ឱរា
    ខ្មាស់អស់ទាំងពួកទេវតា        ទួញស្តាយការមិនព្រមជឿ។

៣-    ត្រូវចាំយាមកុំឱ្យភ្លាត់        ដោយមានចិត្តជឿយ៉ាងជាប់
    កុំចាញ់មេល្បួងបន្លប់        ឱ្យពួកឡកឡឺយបង្វែង ។
    ចូរប្រុងប្រៀបចាំថ្ងៃទ្រង់        ពេលមកដល់នោះជាក់ស្តែង
    បើភ្លាំងភ្លាត់ត្រូវបង្វែង        ពេលទ្រង់មកជាប់មានទោស៕
១៤៦. តើអ្នកណាដឹងពេល? ១៤៦. តើអ្នកណាដឹងពេល? Reviewed by Yarith on 11:09 AM Rating: 5

No comments:

ads
Powered by Blogger.