២២៧. ព្រះគ្រីស្ទមានជ័យជំនះ

Jesus Is Victorious
លំនាំបទ  មាយាដកខ្ញី


១- សាតាំងមេបះបោរ         វាខំកៀងគរកម្លាំងរាលថ្ងៃ             ស្ទួន
ព្រះតម្កើងវាខ្ពស់ក្រៃ       មិនស្កប់ចិត្តឡើយចង់ធំស្មើព្រះ       ស្ទួន

២- សាតាំងល្បួងអេវ៉ា           ដែលជាមាតានៃមនុស្សគ្រប់សាសន៍      ស្ទួន
ឱ្យធ្វើល្មើសបញ្ញាត្តិព្រះ     ហ៊ានលូកដៃបេះផ្លែដឹងខុសត្រូវ       ស្ទួន

៣- ព្រះបានដាក់បណ្តាសា     សាតាំងមោហោរហូតតទៅ         ស្ទួន
វាពិតជាខ្មាំងសត្រូវ       បង្វែងកូនចៅមនុស្សគ្រប់តំណ               ស្ទួន

៤- សាតាំងប្រើល្បិចកល      នាំជ្រួលច្របល់មិនឈប់មិនឈរ          ស្ទួន
វាយហ្វូងចៀមព្រះយេស៊ូវ  កកាយ កកូរឱ្យបែកបាក់គ្នា            ស្ទួន

៥- សាតាំងនាំគេឯង             ឱ្យឆ្កួតវង្វេងផ្លេចព្រះបិតា               ស្ទួន
ធ្វើទាស់នឹងរាជបុត្រា        ដែលទ្រង់ស្នេហាធ្វើការសង្គ្រោះ             ស្ទួន

៦- សាតាំងខ្មាំងនៃព្រះ          មិនដែលយកឈ្នះលើព្រះបានសោះ        ស្ទួន
ព្រះគ្រីស្ទឈ្នះលើទាំងអស់  នឹងចាប់វាយបោះក្នុងភ្លើងអស់កល្ប    ស្ទួន
២២៧. ព្រះគ្រីស្ទមានជ័យជំនះ ២២៧. ព្រះគ្រីស្ទមានជ័យជំនះ Reviewed by Yarith on 8:52 AM Rating: 5

No comments:

ads
Powered by Blogger.