២៣៦. មានពរហើយ

The Beatitudes
 ម៉ាថាយ   ៥:២-១២


១-     ឱ!ពួកកំសត់ខាងវិញ្ញាណអើយ     អ្នកពិតជាបានពរហើយ
      ដ្បិតព្រះទ្រង់សព្វព្រះទ័យ     បើនគរឋានសួគ៌ថ្លាថ្លៃ
      ឱ្យអ្នកចូលដោយសេរី    យកទុក្ខជាទ្រព្យ។

២-     រីឯពួកអ្នករែងព្រួយួយំសោក     ព្រះពរដ៏ពិតធ្លាក់មក
         ឱ្យអ្នកមានច៉ិត្តស្រាកស្ងប់     ក្តីកំសាន្តប្រទានយ៉ាងគាប់
       ដ្បិតព្រះអម្ចាស់ទ្រង់រាប់     ថាគួរនឹងបាន។

៣-     អស់អ្នកស្លូតត្រង់ក៏មានពរពិត ពរខ្ពស់ថ្លៃថ្លាវិចិត្រ
       នឹងគ្រងផែនដីជាឋាន     ទុកជាទ្រព្យមរតកថ្កើងថ្កាន
       ឥតមានអ្នកណានឹងហ៊ាន     ដកហូតបានឡើយ។

៤-     ខាងពួកអ្នកដែលចង់បានសុចរិត ស្រេកឃ្លានយុត្តិធម៌ពិតៗ
      ទៀងត្រង់ត្រឹមត្រូវបានហើយ     អ្នកនឹងឆ្អែតឥតខ្វះខាតឡើយ
      ដ្បិតព្រះបានរាប់អ្នកហើយ     ថាអ្នកសុចរិត។

៥-     មានពរអស់អ្នកមានចិត្តមេត្តា មានក្តីសន្តោសករុណា
      សន្តានចិត្តទន់អាណិត     អ្នកនឹងបានព្រះប្រទានពិត
      ឱ្យសមការអ្នកប្រព្រឹត្ត     ដោយក្តីមេត្តា។

៦-     អ្នកដែលមានចិត្តល្អបរិសុទ្ធ     មានពរដូចទ្រង់សន្មត់
        ជាពរវិសេសថ្លៃថ្លា     ព្រះសម្តែងឱ្យឃើញភ័ក្ត្រា
      ពេញសិរីល្អអស្ចារ្យ     មិនអាចផ្ទឹមបាន ៕

៧-     អ្នកផ្សះផ្សាគេឱ្យជានឹងព្រះ     មានពរផ្តល់ឱ្យច្រើនណាស់
      ព្រោះអ្នកនាំគេវិលថ្កាន     ប្រែចិត្តចោលផ្លូវបាបសាមាន្យ
      ជឿព្រះនុ៎អ្នះកនឹងបាន      ជាកូនព្រះពិត ។

៨-     ចូរអរសប្បាយពួកត្រូវបៀតបៀន ត្រូវគេតិះដៀលបំពាន
      ដោយព្រោះសេចក្តីសុចរិត      ពោលបង្កាច់ខុសសេចក្តីពិត
      ដោយសានាមម្ចាស់ជីវិត     នឹងបានឋានសួគ៌ ៕
២៣៦. មានពរហើយ ២៣៦. មានពរហើយ Reviewed by Yarith on 7:53 AM Rating: 5

No comments:

ads
Powered by Blogger.