៣០០. សូមអរព្រះគុណដល់ព្រះអង្គ
១- សូមអរព្រះគុណ ដល់ព្រះអង្គ
ដ្បិតក្ដីស្រឡាញ់នៃទ្រង់មានដល់ខ្ញុំយ៉ាងខ្លាំងអស្ចារ្យ
ដល់ម្លេះបានជា ទ្រង់យ៉ាងមកប្ដូរជីវ៉ា បង់ព្រះជន្មលើអាសនា
ជាយញ្ញបូជា លោះជីវិតខ្ញុំចេញពីសេចក្ដីស្លាប់។
២- សូមអរព្រះគុណ ដល់ព្រះលោហិត
ទ្រង់ខ្ចាយជាថ្លៃលោះពិត ហើយលាងជម្រះឲ្យខ្ញុំស្អាតបាប
ឈាមថ្លៃដល់ម្លេះ ហូរលោះខ្ញុំចេញពីស្លាប់ កាលនឹកឡើងសែនឈឺចាប់
ខ្ញុំបានធ្វើបាប ឲ្យទ្រង់ត្រូវរង ជួសព្រោះក្ដីស្រឡាញ់ ៕
៣០០. សូមអរព្រះគុណដល់ព្រះអង្គ
Reviewed by Yarith
on
8:03 AM
Rating:

តើមានជាpdfទេ
ReplyDelete