62. ចូរកាន់ចិត្តជឿជាប់
ទំនុកដំកើង ២៤:៧, ៨
១- មានសំគាល់ច្រើន ឱបងប្អូនមើល! ដែលកើតសព្វថ្ងៃនេះ
ព្រះយេស៊ូវទ្រង់យាង មកពីលើ ទ្រង់មានជ័យជំនះ..
បន្ទរ- ចូរកាន់ចិត្តជឿជាប់ ចាំទំរាំព្រះយេស៊ូវយាងមក
ដោយសារទ្រង់ យើងនឹងមានចិត្តមាំ ទាល់តែទ្រង់យាងមក។
២- បើចិត្តយើងខ្ញុំថយ សង្ឃឹមទៅ មានករល្បួងច្រើនផង
មានតែពឹងទ្រង់ឲ្យ បានជាប់នៅជាមួយ នឹងព្រះអង្គ
៣- មើលសិរីល្អចង់ លេចមកហើយ ស្ដាប់ទៅឮផ្លុំត្រែ
ដោយពឹងនៅទ្រង់ ឱ! ព្រះអង្គអើយចិត្ត មិនដែលផ្លាស់ប្រែ
៤- ទោះបើត្រូវចាំដល់ យូរពេកណាតែទ្រង់ មិនខានប្រោស
ទ្រង់យាងមកវិញ ហាលេលូយ៉ាយើង មិនចេះព្រួយសោះ៕
62. ចូរកាន់ចិត្តជឿជាប់
Reviewed by Yarith
on
7:57 AM
Rating:

No comments: