២៨៨. ព្រះអង្គដែលបានសង្គ្រោះរូបខ្ញុំ
លំនាំដើម - ហាលេលូយ៉ា ហា ហា ហាលេលូយ៉ា ហា ហា ហាលេលូយ៉ា
១- សូមថ្វាយបង្គំ ហា ហា ហាលេលូយ៉ា ដល់ព្រះឧត្តមខ្ពស់ផុតលោកា
ដែលបានសង្គ្រោះរូបខ្ញុំនេះណា ឱ្យរួចពីអំពើបាបគ្រប់គ្រា
ទ្រង់ប្រោសមេត្តាករុណាដល់ខ្ញុំ ។ ហា ហា ហាលេលូយ៉ា ស្ទួន
២- បានរួចពីទុក្ខ ហា ហា ហាលេលូយ៉ា បានជួបក្តីសុខក្នុងរាជ្យឧត្តម
ព្រះអង្គសោយរាជ្យនៅក្នុងចិត្តខ្ញុំ មានតែព្រះអង្គជាម្លប់ដ៏ធំ
សង្គ្រោះរូបខ្ញុំរួចពីបាបកម្ម ។ ហា ហា ហាលេលូយ៉ា ស្ទួន
៣- សូមថ្វាយជីវិត ហា ហា ហាលេលូយ៉ា សាច់ឈាមកាយចិត្តដល់ព្រះបិតា
សូមជួយកំចាត់សាតាំងចោរមារ ឱ្យវិនាសអន្តរធានគ្រប់គ្នា
កុំឱ្យវាល្បួងដួងចិត្តខ្ញុំបាន ។ ហា ហា ហាលេលូយ៉ា ស្ទួន
៤- អរគុណព្រះអង្គ ហា ហា ហាលេលូយ៉ា ដែលបានតម្រង់បង្ហាញរូបខ្ញុំ
បានជួបភាពពិតក្នុងរាជ្យឧត្តម ខ្ញុំច្រៀងសរសើរហើយថ្វាយបង្គំ
ក្នុងព្រះបរមនាមព្រះយេស៊ូវគ្រីស្ទ ។ ហា ហា ហាលេលូយ៉ា ស្ទួន
បញ្ចប់: ហា ហា ហាលេលូយ៉ា ហា ហា ហាលេលូយ៉ា ស្ទួន
២៨៨. ព្រះអង្គដែលបានសង្គ្រោះរូបខ្ញុំ
Reviewed by Yarith
on
8:14 AM
Rating:

No comments: