សុខភាព ៧ ត្រូវតែមានសង្ឃឹមជាជាងមានការបាក់ទឹកចិត្ត

Health & Welfare Chapter 07 Hope More than Discouragement | Voice of Hope Studio


តើលោកអ្នដឹងទេថា សព្វថ្ងៃនេះ នៅគ្រប់ទីកន្លែង លោកពិភពលោកយើងនេះ មានមនុស្សគ្រប់វ័យជាង ៣៥០ លាននាក់បានរងគ្រោះដោយសារជំងឺបាក់ទឹកចិត្ត។ ជាមូលហេតុចំបងដែលធ្វើឲ្យមនុស្សជាច្រើននៅលើពិភពលោកអសមត្ថភាពក្នុងការបំពេញការងារ។ ជំងឺបាក់ទឹកចិត្តនេះគឺជា បន្ទុកដ៏ធ្ងន់ទូទាំងសាកលលោក។ អ្នកដែលសិក្សាពីគំរូនៃជំងឺនេះទស្សន៍ទាយថា តួលេខនេះនឹងកើនឡើងថែមទៀតនៅពេលអនាគត។

អង្គការសុខភាពពិភពលោកបានពិពណ៌នាអំពីជំងឺបាក់ទឹកចិត្តនេះថាជា ” វិបត្តិផ្លូវចិត្តទូទៅ” ដែលបង្ហាញលក្ខណៈដោយការកើតទុក្ខព្រួយ ការបាត់បង់ចំណាប់អារម្មណ៏ ឬភាពរីករាយ ហើយមានអារម្មណ៍ថាមានកំហុស ឬគិតថាខ្លួនឯងមិនមានតម្លៃ សម្រាន្តមិនលក់ ឬទទួលទានអាហារមិនបាន អស់កម្លាំង មិនសូវចេះគិតគូរពិចារណា”។  ចំណុចអាក្រក់បំផុតរបស់ជំងឺបាក់ទឹកចិត្តនោះគឺ វាបណ្ដាលឱ្យមនុស្សជាច្រើនធ្វើអត្តឃាត។ តាមការប៉ាន់ប្រមាណមួយបានឲ្យដឹងថា ក្នុងមួយឆ្នាំៗ មនុស្ស១លាននាក់បានស្លាប់ ទាក់ទងជាមួយនឹងជំងឺបាក់ទឹកចិត្តនេះ។ រឿងនេះរឹតតែធ្វើឲ្យរំខានកាន់តែខ្លាំងថែមទៀតនៅពេលដែលយើងដឹងថា គំនិតល្អៗ និងការព្យាបាលដ៏មានប្រសិទ្ធិភាពជាច្រើន អាចធ្វើឱ្យជួយដោះស្រាយសម្រាប់អ្នកដែលមានជំងឺបាក់ទឹកចិត្ត។

សូម្បីតែការរស់នៅដែលមានស្ដង់ដារខ្ពស់ក៏មិនធានាថាមានសុភមង្គលដែរ។ “ផ្អែកលើការសម្ភាសន៍លំអិតទៅលើមនុស្សជាង ៨ម៉ឺន ៩ពាន់នាក់ (៨៩ ០០០) បានបង្ហាញជាលទ្ធផលថា  ប្រជាជនដែលមកពីប្រទេសមានប្រាក់ចំណូលខ្ពស់ មាន ១៥ ភាគរយ មានជំងឺបាក់ទឹកចិត្ត និងមនុស្សនៅប្រទេសដែលមានប្រាក់ចំណូលទាប ឬមធ្យមមានចំនួនត្រឹមតែ ១១ ភាគរយតែប៉ុណ្ណោះ។ ដូចយើងបានដឹងរួចមកហើយថា លុយមិនមែនជាដំណោះស្រាយទៅនឹងការខកចិត្ត ការបាក់ទឹកចិត្ត និងភាពអស់សង្ឃឹមទេ។

ហើយតាមការស្រាវជ្រាវដដែលនេះបានបង្ហាញថាស្ត្រី  "ទទួលរងការបាក់ទឹកចិត្តច្រើនជាងបុរសពីរដង ដោយការបែកបាក់គ្រួសារ ទោះជាដោយសាស្លាប់ ឬលែងលះ ឬការបែកគ្នាក្តី ក៏ជាកត្តារួមចំណែកមួយដ៏សំខាន់ដែរ”។  មូលហេតុនៃជំងឺបាក់ទឹកចិត្តនេះគឺមិនដូចគ្នាសម្រាប់មនុស្សគ្រប់រូបនោះទេ។ ចំពោះមនុស្សខ្លះ ជំងឺនេះកើតមកពីកំណើត ដោយហ្សែន ដែលប៉ះពាល់ដល់តុល្យភាពនៃសារធាតុគីមី (ជាកោសិការបញ្ជូនសារ) នៅក្នុងខួរក្បាល។ រីឯមនុស្សខ្លះទៀត ជំងឺនេះកើតមកពីព្រឹត្តិការណ៍គួរឲ្យរន្ធត់នៃជីវិត ដូច​ជាការ​ស្លាប់​របស់​មនុស្ស​ជាទី​ស្រឡាញ់​របស់​គេណា​ម្នាក់ ការបាត់បង់ការងារ ការលែងលះ ឬព្រឹត្តិការណ៍ទុក្ខព្រួយនៅក្នុងជីវិតផ្ដេសេងៗទៀត។ ក្នុងករណីជាច្រើនជំងឺបាក់ទឹកចិត្ត កើតឡើងដោយសារអតុល្យភាពនៃសារធាតុគីមីនិងព្រឹត្តិការណ៍ដែលបង្កផ្សេងៗ រួមបញ្ចូលគ្នា។

ទោះបីជាបណ្តាលមកពីអ្វីក៏ដោយ ទោះបីជាមកពីភាពមិនប្រក្រតីនៃធាតុគីមីនៅក្នុងខួរក្បាល ឬការឈឺចិត្ដដោយព្រឹត្តិការណ៍ធំៗមួយចំនួននៅក្នុងជីវិតក៏ដោយ ជំងឺបាក់ទឹកចិត្តអាចប៉ះពាល់ធ្ងន់ធ្ងរដល់អាយុជីវិតរបស់មនុស្ស ហើយត្រូវតែដោះស្រាយឲ្យមានប្រសិទ្ធិភាព។
សុខភាព ៧ ត្រូវតែមានសង្ឃឹមជាជាងមានការបាក់ទឹកចិត្ត សុខភាព ៧ ត្រូវតែមានសង្ឃឹមជាជាងមានការបាក់ទឹកចិត្ត Reviewed by Voice of Hope Studio on 3:35 PM Rating: 5

No comments:

ads
Powered by Blogger.