សុខភាព ៦ ការគិត | Voice of Hope Studio
Health & Welfare Chapter 06 You Are What You Think | Voice of Hope Studio
តើលោកអ្នកធ្លាប់ឆ្ងល់ទេថា
ហេតុអ្វីបានគំនិតអវិជ្ជមាន កើតឡើងច្រើនលើសលុបនៅក្នុងគំនិតរបស់អ្នកជាញឹកញាប់? តើលោកអ្នកធ្លាប់គិតទេថា
ត្រូវធ្វើយ៉ាងណា ដើម្បីផ្លាស់ប្តូរគំនិតអវិជ្ជមាននេះឲ្យទៅជាគំនិតវិជ្ជមានវិញបាន? តើលោកអ្នកធ្លាប់បានកត់សម្គាល់ពីឥទ្ធិពលនៃរបៀបដែលលោកអ្នកគិតទៅលើអ្វីដែលអ្នកធ្វើ
នៅពេលប្រឈមមុខនឹងការសម្រេចចិត្តខាងសីលធម៌ដ៏សំខាន់ ឬគ្រោះកាចដែលទាក់ទងនឹងសីលធម៌ ដែរឬទេ?
នៅពេលដែលក្រុមអ្នកស្ម័គ្រចិត្ត បានទ្រាំអត់ងងុយមិនទទួលទានដំណេកពីរយប់
អ្នកស្រាវជ្រាវខាងកងទ័ពបានរកឃើញថា ការទទួលទានដំណេកមិនគ្រប់គ្រាន់នេះ បានបង្ខាំងសមត្ថភាពនៃការសម្រេចចិត្តរបស់អ្នកដែលអ្នកទទួលទានដំណេកមិនគ្រប់គ្រាន់។
នៅក្នុងការប្រឈមមុខនឹងការពិបាកខាងសីលធម៌ នៅពេលពិបាកចិត្ត។ ទោះជាយ៉ាងនេះក្តី
ប្រហែលសំខាន់ជាងនេះទៅទៀតនោះគឺថា
នៅពេលដែលអ្នកស្ម័គ្រចិត្តផ្លាស់ប្តូរគំនិតរបស់គេទាក់ទងនឹងអ្វីដែលត្រឹមត្រូវខាងសីលធម៌ ដែលជាលទ្ធផលនៃការទទួលទានដំណេកមិនគ្រប់គ្រាន់
នោះមិនមែនករណីទូទៅទេ។ នៅដើមដំបូងនៃកាសិក្សានេះ អ្នកដែលមានពិន្ទុខ្ពស់នៅក្នុងការវាស់វែងមួយដែលគេស្គាល់ថា "ជាការប៉ិនប្រសប់ខាងអារម្មណ៍" នោះមិនបានងាករេចេញពីអ្វីដែលគេបានរកឃើញថាត្រឹមត្រូវខាងសីលធម៌នោះទេ។
ការសិក្សាដទៃទៀតជាច្រើនជួយបញ្ជាក់ពីសេចក្ដីពិតដ៏អស់កល្បមួយនៅក្នុងគម្ពីរសុភាសិត
២៣:៧ ដែលចែងថា «គេគិតក្នុងចិត្តយ៉ាងណាគេក៏ដូច្នោះដែរ"។
របៀបដែលយើងពិចារណារៀបចំការឆ្លើយតបរបស់យើងទៅនឹងជីវិត។ គំនិតរបស់យើងគ្រប់គ្រងលើអ្វីដែលយើងធ្វើ។
ការប្រព្រឹត្តរបស់យើង តែងតែធ្វើតាមអ្វីដែលនៅក្នុងចិត្តរបស់យើង។ យើងធ្វើសកម្មភាពចេញមកនូវរូបភាពដែលយើងមាននៅក្នុងសតិរបស់យើង។
ប្រាកដណាស់ យើងទាំងអស់គ្នាត្រូវតែប្រឈមនឹងគ្រោះអាសន្ននៃការចោទប្រកាន់ខាងលីលធម៌ធ្ងន់ធ្ងរមកលើអារម្មណ៍
យ៉ាងហោចណាស់ក៏ពីរបីដងដែរ នៅក្នុងជីវិតរបស់យើង។ ហើយនៅពេលយើងមានបញ្ហានេះកើតឡើង
តើយើងនឹងឆ្លើយតបទៅវិញដោយរបៀបណា? នៅក្នុងឱកាសបែបនេះ
ការប៉ិនប្រសប់ខាងអារម្មណ៍ ប្រហែលជាក្លាយទៅជាសញ្ញាវិជ្ជមាន។
ចា! តើការប៉ិនប្រសប់ខាងផ្លូវចិត្តគឺជាអ្វី? តាមប្រពៃណីយើងយល់ថា
ការប៉ិនប្រសប់គឺជាចំណេះដែលយល់ដឹង ឬសមត្ថភាពខាងគំនិតរបស់មនុស្សម្នាក់
មធ្យោបាយដែលគេប្រើសម្រាប់វាស់វែងការប៉ិនប្រសប់ខាងអារម្មណ៍នេះគឺជាការសាកល្បងមួយដែលភាសាអង់គ្លេសហៅថា
IQ ពាក្យពេញគឺ
Intelligence
quotient ដែលប្រែថា ផលចែកនៃប្រាជ្ញា។
សុខភាព ៦ ការគិត | Voice of Hope Studio
Reviewed by Voice of Hope Studio
on
3:40 PM
Rating:

No comments: