សុខភាព ៥ ទំនាក់ទំនងដែលនាំមកនូវសុខភាពល្អ | Voice of Hope Studio
Health & Welfare Chapter 05 A Healthy Communication | Voice of Hope Studio
នាង អេសធើរ បានអង្គុយក្នុងបន្ទប់ពិគ្រោះយោបល់ ដោយទ្រោបនៅលើកៅអីរបស់នាង។ ទោះបីជាមានអាយុទើបតែ
២៤ឆ្នាំក៏ដោយ ក៏ទុក្ខកង្វល់បានធ្វើឲ្យភ្នែករបស់នាងងងឹតឈឹងដែរ
។
ហា់ដូចជាមានអ្វីមួយ ឬមាននរណាម្នាក់បានមកប្លន់
សេចក្តីអំណរ របស់នាងយកទៅបាត់ហើយ។ នាងបានសារភាពទាំងស្ទាក់ស្ទើរថា
នាងមានបញ្ហាសុខភាពជាច្រើនយ៉ាង តែនាងមិនដែលបានទៅជួបវេជ្ជបណ្ឌិតទេ។ នាងបានពិពណ៌នាប្រាប់
អំពីរអំពើហឹង្សា ដែលឪពុកម្តាយរបស់នាងបានវាយដំនាង ដោយព្រោះតែនាង បានដេកនោមដាក់កន្ទេលតាំងពីនាង
មានអាយុ៣ឆ្នាំមកម្លេះ។ ពេលនាងធំឡើង ការនោមយប់ដែលនាងទប់មិនបាននោះនៅតែបន្ត
ដូចកាលដែលនាងត្រូវម្តាយវាយដដែល។ ការភ័យខ្លាចចំពោះការឈឺចាប់ ដោយសារប៉ះពាល់នឹងអ្វីមួយ
កាន់តែរីកធំឡើងហួសពីការគ្រប់គ្រងរបស់នាង។ នៅពេលដែលនាង អេសធើរ បានធំពេញវ័យ
នាងនៅតែមានបញ្ហាក្នុងការគ្រប់គ្រងប្លោកនោមរបស់នាង
ហើយនាងក៏បានជួបប្រទះនឹងក្តីស្រមៃមិនល្អ ព្រមទាំងគិតថាខ្លួនជាមនុស្សមិនមានតម្លៃ។ នាងបាននិយាយថា
«ខ្ញុំមានការអៀនខ្មាសណាស់
ហើយខ្ញុំគិតថាគ្មាននរណាម្នាក់ចង់រៀបការជាមួយខ្ញុំទេ
ខ្ញុំសូមអរគុណដល់ព្រះដែលខ្ញុំបានរៀបការ»។
ពេលដែលនាង អេសធើរ បានចាកចេញពីផ្ទះរបស់ឪពុកម្តាយនាង
ហើយបានទៅរស់នៅជាមួយប្តីដែលចេះគាំទ្រ និងមានចិត្តសប្បុរសរបស់នាងមក
ការបត់ជើងដោយមិនដឹងខ្លួនរបស់នាងកាន់តែថយទៅៗ ទោះបីជាសុបិនអាក្រក់ និងជាការឈឺក្បាលនៅតែកើតមានក៏ដោយ។
ជាទូទៅនាងបានឃើញថានៅយប់ណាដែលនាងសុបិនអាក្រក់
នាងតែងតែភ្ញាក់ដឹងខ្លួនឡើងឃើញគ្រែនាងសើមជានិច្ច។ នាងក៏មានការភ័យស្លន់ស្លោភ្លាម
ដែលធ្វើឲ្យញ័រដើមទ្រូង និងហត់ផងដែរ។ នាងអេសធើរ មិនបានប្រាប់ប្តីនាងអំពីប្រវត្តិនៃការវាយធ្វើបាបមកលើរូបនាងទេ
ដោយភ័យខ្លាចក្រែងគាត់មិនយល់។ តែរូបនាងចង់ឱ្យគេជួយទាំងអៀនខ្មាស។
រោគសញ្ញារបស់នាងគឺមានជាទូទៅនៅក្នុងជំងឺបាក់ស្បាត ដែលកើតឡើងនៅក្នុងមនុស្សដែលធ្លាប់ទួលរងនូវការប៉ះទង្គិចយ៉ាងខ្លាំង។
មានមនុស្សជាច្រើនបានប្រឈមនឹងជំងឺដ៏អាក្រក់នេះយ៉ាងស្ងៀមស្ងាត់ ដែលជាលទ្ធផលនៃការរំលោភបំពានកាលនៅវ័យក្មេងដូចជានាងដែរ។
ទំនាក់ទំនងដ៏ជ្រៅ និងមានន័យបំផុតរបស់យើងគឺ យើងមិនដឹងថាមានអ្វីបានកើតឡើងនៅ
ខាងក្នុងផ្ទះដែលមានទ្វារបិតជិតនោះទេ ដែលអាចមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសុខភាព
និងសុខុមាលភាពនៃជីវិតរបស់មនុស្សម្ម្នាក់ៗដែលទទួលរងគ្រោះនោះ។
សុខភាព ៥ ទំនាក់ទំនងដែលនាំមកនូវសុខភាពល្អ | Voice of Hope Studio
Reviewed by Voice of Hope Studio
on
3:48 PM
Rating:

No comments: