សុខភាព ៤ ការហាត់ប្រាណ | Voice of Hope Studio
Health & Welfare Chapter 04 Fit for Life | Voice of Hope Studio
អង្គការអាជីពនាំមុខគេនៅលើពិភពលោកមួយ
ទាក់ទងនឹងទស្សនវិជ្ជានៃការហាត់ប្រាណ គឺសាកលវិទ្យាល័យអាមេរិកាំង
ខាងកីឡានិងវេជ្ជសាស្ត្រ បានរៀបចំខ្នាតនៃកម្រិតសំរាប់ការហាត់ប្រាណដើម្បីឲ្យមានសុខភាពល្អ។
នៅក្នុងមួយសប្តាហ៍ យើងម្នាក់ៗត្រូវការការហាត់ប្រាណក្នុងកម្រិតមធ្យមយ៉ាងហោចណាស់
១៥០ នាទី ទៅ១៨០ នាទី ក្នុង១សប្ដាហ៍ ឬ៣០នាទីក្នុងមួយថ្ងៃ
ឬអាចលើនេះរិទ្ធតែល្អប្រសើរ។ សម្រាប់មនុស្សភាគច្រើន នេះគឺជាគោលដៅមួយដែលគេអាចសម្រេចបាន។
ការហាត់ប្រាណដែលយើងត្រូវធ្វើមានការដើរតាមចិញ្ចើមថ្នល់ តាមផ្លូវក្នុងព្រៃ ជិះកង់សម្រាប់ហាត់ប្រាណ
។ ប៉ុណ្ណឹងក៏ល្មមគ្រប់គ្រាន់សម្រាប់លោកអ្នកទៅហើយ
លោកអ្នកមិនចាំបាច់ធ្វើជាអ្នករត់ប្រណាំង ឬ អ្នកលើកទម្ងន់លំដាប់ពិភពលោក ទើបហៅថាហាត់ប្រាណគ្រប់គ្រាន់នោះទេ។
ការដើរលឿន ៣០នាទីក្នុងមួយថ្ងៃ ប្រាំដងក្នុងមួយសប្តាហ៍ ក៏ល្មមគ្រប់គ្រាន់ដែរ។ ការស្រាវជ្រាវថ្មីមួយបានបង្ហាញថាយើងមិនចាំបាច់ហាត់ប្រាណទាំងអស់នៅពេលតែមួយទេ។
លោកអញនកក៏អាច ហាត់ប្រាណម្ដង ១០នាទី មួយថ្ងៃហាត់ប្រាណបីដង ផ្តល់នូវផលប្រយោជន៍ដូចគ្នានឹងហាត់ប្រាណម្តង៣០
នាទីដែរ។
ចា! ជាការពិតណាស់
ការដែលគ្រាន់តែអាននិងនិយាយអំពីការហាត់ប្រាណ នោះមិនទាន់គ្រប់គ្រាន់ទេ លោកអ្នកត្រូវតែហាត់ប្រាណតែម្តង!
មានម្នាក់បាននិយាយថា «ការនិយាយអំពីការដើរទាំងអស់
នោះមិនកើតជាការដើរទេ"។ សូមពិនិត្យឡើងវិញពីទម្លាប់របស់លោកអ្នកកន្លងមក
សូមវាយតម្លៃពីទម្លាប់ទាំងនោះ នៅពេលបច្ចុប្បន្ននេះ ហើយសម្រេចថាលោកអ្នកចង់ឱ្យទម្លាប់ទាំងនោះក្លាយទៅជាយ៉ាងណា។
សូមកុំបារម្ភថាតើលោកអ្នកនឹងទទួលបានជោគជ័យឬអត់។ គ្រាន់តែតាំងចិត្តធ្វើឲ្យអស់ពីសមត្ថភាចាប់ពីពេលនេះតទៅ។
រួចសូមចាប់ផ្តើមចុះ។
សុខភាព ៤ ការហាត់ប្រាណ | Voice of Hope Studio
Reviewed by Voice of Hope Studio
on
3:57 PM
Rating:

No comments: