សុខភាព ៣ តើគ្រោះថ្នាក់អ្វីខ្លះដែលអ្នកប្រឈមមុខរាល់ថ្ងៃ | Voice of Hope Studio
Health & Welfare Chapter 03 Are You Facing Danger? | Voice of Hope Studio
លោក ចូ (Joe) អស់កម្លាំងនិងមានដង្ហើមខ្លីៗ។ សូម្បីតែភារកិច្ចរាងកាយសាមញ្ញៗ
បំផុតដូចជាការដើរជុំវិញផ្ទះ ឬដើរទៅកាន់រថយន្តនោះ ក៏បានធ្វើឲ្យគាត់ពិបាកដកដង្ហើមដែរ។
គាត់បានអង្គុយក្នុងការិយាល័យរបស់វេជ្ជបណ្ឌិត ហើយមានការធ្លាក់ទឹកចិត្ដ និងមានទុក្ខព្រួយជាខ្លាំង។
គាត់មិនបានស្រកទម្ងន់ទេ តាំងពីការមកជួបវេជ្ជបណ្ឌិតកាលពីពីរខែមុនមក។ រឿងដែលស្មុគស្មាញនោះគឺ គាត់នៅតែជក់បារី
ហើយការធ្វើតេស្តជាតិស្ករក្នុងឈាមរបស់គាត់បង្ហាញ ថាមានកម្រិតខ្ពស់ខុសពីធម្មតាច្រើនមែនទែន។
ប៉ុន្ដែគាត់នៅតែមិនអាចទប់ទល់ នឹងនំដាក់ស្ករ ដែលគាត់បរិភោគជារៀងរាល់ព្រឹក រួមជាមួយនឹងភេសជ្ជៈកាហ្វេ
ឬកូឡាបានដដែល។ ជាលទ្ធផលនៃជំងឺទឹកនោមផ្អែមប្រភេទទី២របស់គាត់ ការជក់បារី ការធាត់ និងរបៀបរស់នៅបែបសុខស្រួលយ៉ាងខ្លាំងរបស់គាត់
មិនបានផ្លាស់ប្ដូរឡើង អញ្ចឹងហើយបានជាលោក ចូ (Joe) ធ្លាប់មានគាំងបេះដូងលើកដំបូងកាលពីពីរឆ្នាំមុន
ក្នុងអាយុ ៣៥ ឆ្នាំ។ វាជាការមួយដ៏ធំដែលបន្សល់ទុកឲ្យគាត់នូវស្នាមដ៏ធំនៅលើសាច់ដុំបេះដូងហើយនិងជំងឺខ្សោយបេះដូង។
ចា! ដោយការអៀនខ្មាសបន្តិច
លោក ចូ សម្តែងការព្រួយបារម្ភរបស់គាត់ជំរាបទៅលោកគ្រូពេទ្យថា "មែនហើយលោកគ្រូពេទ្យ ខ្ញុំដឹងថាលោកនឹងមិនសប្បាយចិត្តនឹងខ្ញុំ
ក្នុងការដែលខ្ញុំមិនបានព្យាយាមសម្រក ទម្ងន់របស់ខ្ញុំ ហើយខ្ញុំនៅតែជក់បារីបន្តិចបន្តួច សូមអភ័យទោស
លោកគ្រូពេទ្យ! ខ្ញុំមិនចង់ឲ្យលោកខកចិត្តទេ”។
តែ លោកគ្រូពេទ្យ បានខិតខំលើកទឹកចិត្តគាត់ ដោយចិត្តសប្បុរស ទាំងចង្អុលបង្ហាញពីការគាំងបេះដូងបានបណ្តាលឲ្យប៉ះពាល់ដល់សមត្ថភាពនៃការច្របាច់ឈាមនៃរបស់បេះដូង
ជំងឺទឹកនោមផ្អែមដែលមិនអាចគ្រប់គ្រងបាន ការបន្តប្រើប្រាស់បារី
និងការលើសទម្ងន់របស់គាត់ ប្រសិនបើគាត់មិនព្យាយាម ធ្វើឲ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំងទេ
នោះគាត់នឹងអាចស្លាប់ទាំងនៅវ័យក្មេង។ ចម្លើយតបរបស់លោកចូ គួរឲ្យកត់សំគាល់ខ្លាំងណាស់
“ចុះប្រសិនបើមានការផ្លាស់
ប្តូរបេះដូងវិញលោកគ្រូពេទ្យ? ខ្ញុំធ្លាប់បានឮអំពីការនេះ។ តើខ្ញុំអាចទទួលបេះដូងថ្មីបានទេ?
លោកគ្រូពេទ្យនិយាយ “ខ្ញុំចង់ឲ្យមានភាពងាយស្រួល ហើយសាមញ្ញដូច្នោះដែរ។ បេះដូងដែលគេឲ្យនោះ
អាចប្រើបានតែក្នុងរយៈពេលខ្លីប៉ុណ្ណោះ បន្ទាប់មក ត្រូវប្រើថ្នាំពេទ្យអស់រយៈពេលរាប់ឆ្នាំតទៅទៀត។
វិធីនេះគឺជាមធ្យោបាយចុងក្រោយបំផុតដែលអាចជួយបាន
ប៉ុន្តែមានមនុស្សតិចតួចណាស់ដែលមានជោគជ័យ។ លោកត្រូវតែមានការផ្លាស់ប្តូររបៀបរស់នៅរបស់លោក
ហើយត្រូវចាប់ផ្តើមពីឥឡូវនេះទៅ”។ ទីបំផុតលោកចូ បានយល់ពីភាពធ្ងន់ធ្ងរនៃស្ថានភាពរបស់គាត់
ហើយបានចាប់ផ្តើមរៀបចំរបៀបរស់នៅរបស់លោកសារជាថ្មី។
ចា! ពិតមែនហើយ! បុរសនិងស្ត្រីរាប់លាននាក់នៅលើពិភពលោកនេះ
កំពុងតយុទ្ធជាមួយនឹងជំងឺដែលមិនបានប្រាប់ឲ្យដឹងជាមុន ដូចលោក ចូ នេះស្រាប់ នូវជំងឺ១ចំនួនដូចជា
ជំងឺបេះដូង ជំងឺមហារីក ជំងឺផ្លូវដង្ហើមនិងជំងឺទឹកនោមផ្អែមជាដើម។ ពួកគេស្ថិតនៅក្រោមកត្តាគ្រោះថ្នាក់ចម្បងចំនួនបួន គឺទី១
ការប្រើប្រាស់ថ្នាំជក់ ទី២គឺ អសកម្មភាពនៃរាងកាយ មានន័យថា
លោកអ្នកមិបានហាត់ប្រាណទៀតទាត់ ទី៣ ការសេពគ្រឿងស្រវឹង និងទី៤គឺ ការបរិភោគអាហារដែលគ្មានសុខភាពល្អ។
លោកអ្នកអាចប្រឈមនឹងគ្រោះថ្នាក់ ហើយលោកអ្នកមិនទាំងបានដឹងអំពីគ្រោះថ្នាក់នោះផង។
សុខភាព ៣ តើគ្រោះថ្នាក់អ្វីខ្លះដែលអ្នកប្រឈមមុខរាល់ថ្ងៃ | Voice of Hope Studio
Reviewed by Voice of Hope Studio
on
4:25 PM
Rating:

No comments: