សុខភាព ៨ ការដោះលែងអោយមានសេរីភាព | Voice of Hope Studio
Health & Welfare Chapter 08 Deliverance | Voice of Hope Studio
វាជាឆាកដ៏ឈឺចាប់និងពិបាកមួយ ដែលកូនៗកំពុងតែយំស្រែក
ហើយម្តាយរកគិតមិនចេញថាមិនដឹងជាធ្វើយ៉ាងណា
ដោយកំពុងតែរំជួលចិត្ត និងខឹងសំបារជាខ្លាំង។ នាងនិយាយម្នាក់ឯងថា
“នេះជាលើកចុងក្រោយហើយ ហើយយើងទ្រាំមិនបានទៀតទេ!” លោក សំ ជាឪពុកនិងជាស្វាមីប្រមឹក
បានបាត់បង់ការងារមួយទៀតហើយ។
សំ ជាមនុស្សរីករាយនិងមានសំដីទន់ភ្លន់ណាស់ ហើយគាត់តែងតែជាឪពុកដែលមានចិត្តល្អនិងជាប្តីដែលចេះគិតពិចារណាម្នាក់
លើកលែងតែនៅពេលដែលគាត់នៅក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងចេញ។ មនុស្សជាច្រើនចូលចិត្តគាត់
និងបានស្វាគមន៍គាត់ឲ្យចូលក្នុងក្រុមកីឡាប្រចាំតំបន់របស់គាត់
គេតែងតែអនុញ្ញាតឲ្យគាត់ចូលទៅក្នុងការិយាល័យធំ ឬនៅតូបលក់ភេសជ្ជៈ បន្ទាប់ពីការប្រកួតកីឡាវាយកូនគោល
ឬ ព្រឹត្តិការណ៍កីឡាផ្សេងៗទៀត។
ដោយសារតែការញៀនសុរាធ្វើឲ្យគាត់បាត់បង់ការងារមួយហើយមួយទៀត មិនតែប៉ុណ្ណោះ
គាត់បានបាត់បង់ មិនត្រឹមតែសុវត្ថិភាពខាងថវិការបស់គាត់ប៉ុណ្ណោះទេ
តែថែមទាំងបាត់បង់មិត្តភក្តិជាច្រើនដែលគាត់បានលេង បានផឹក និងបានទាក់ទងជិតស្និទ្ធ
កាលពីមុន មកទៀតផង ។
គាត់មិនមានបញ្ហាតែជាមួយនឹងស្រាប៉ុណ្ណោះទេ
គឺថែមទាំងជក់បារីទៀតផង។ សូម្បីតែដឹងថាគាត់មានជំងឺមហារីកបំពង់ខ្យល់ក៏ដោយ ក៏គាត់ឈប់ជក់បារីបានតែពីរបីខែប៉ុណ្ណោះ
រោគវិនិច្ឆ័យជាច្រើនដែលគំរាមកំហែងដល់ជីវិត ដូចជា ជំងឺគាំងបេះដូង និងជំងឺមហារីក ជាដើមនោះ
បាននាំឱ្យគាត់ផ្លាស់ប្តូររបៀបរស់នៅត្រឹមតែមួយរយៈខ្លីប៉ុណ្ណោះ។ ការពិតនោះគឺថា
វាតម្រូវឱ្យមានអ្វីមួយថែមទៀត
ដើម្បីធ្វើឲ្យអត្ថន័យនិងមានការផ្លាស់ប្តូររយៈពេលវែងមួយ នៅក្នុងឥរិយាបថចាស់របស់យើង។
រឿងដ៏សោកសៅរបស់លោកសំបង្កើតជាគំរូមួយ
ដែលបានរៀបរាប់នៅក្នុងពាក្យសំដីដ៏ល្អបំផុតរបស់គាត់ ក្នុងអំឡុងពេលដែលគាត់ស្វាងឡើងវិញ
ប៉ុន្តែជាញឹកញាប់ពាក្យនោះមានរយៈពេលខ្លីពេក ដូចជាពាក្យដែលគាត់និយាយថា “ខ្ញុំអាចគ្រប់គ្រងថ្នាំជក់
និងស្រាបាន វាទាំងពីរនេះមិនមែនចៅហ្វាយរបស់ខ្ញុំទេ!” ការពិតដ៏ក្រៀមក្រំនោះគឺថា ថ្នាំជក់ និងស្រាជាម្ចាស់របស់គាត់
ហើយគាត់ពិតជាខ្ញុំបម្រើរបស់វាពិតមែន។
ការស្រឡាញ់របស់គាត់
មានផលប៉ះពាល់ដល់មនុស្សដទៃទៀតជាច្រើន ជាពិសេសអ្នកនៅក្នុងគ្រួសាររបស់គាត់។
កូនពីរនាក់ក្នុងចំណោមកូនទាំងបួនរបស់គាត់បានក្លាយជាអ្នកផឹកស្រា។
ជាការពិតណាស់ អ្នកមានប្រាជ្ញានិយាយត្រូវ នៅក្នុងព្រះគម្ពីរសុភាសិត
២៣:២៩-៣២ បានចែងថា «តើអ្នកណាមានសេចក្តីពិបាកចិត្ត? តើអ្នកណាកើតទុក្ខព្រួយ? តើអ្នកណាមានសេចក្តីទាស់ទែងគ្នា?
តើអ្នកណាត្អូញត្អែរ? តើអ្នកណាត្រូវរបួសឥតហេតុ? តើអ្នកណាមានភ្នែកក្រហម? គឺជាពួកអ្នកដែលអង្គុយផឹកស្រាជាយូរ
ជាអ្នកដែលស្វែងរកស្រាលាយ នោះឯង កុំឲ្យមើលស្រាទំពាំងបាយជូរក្នុងកាលដែលមានពណ៌ក្រហម
គឺក្នុងកាលដែលព្រួចពពុះនៅក្នុងកែវ
ហើយហូរចុះទៅដោយស្រួលនោះឡើយដ្បិតនៅចុងបំផុតនឹងចឹកដូចជាពស់វិញ
ហើយអុចដូចជាពស់ហនុមានផង»។ ម្យ៉ាងវិញទៀត
ទោះជាលោកអ្នកដឹងឬមិនដឹងក៏ដោយ ស្រាគឺជាសារធាតុសម្លាប់មនុស្ស។ ទម្រាំតែលោក សំ
ដឹងការពិតដ៏អាក្រក់របស់វា នោះហួសពេលទៅហើយ។
សុខភាព ៨ ការដោះលែងអោយមានសេរីភាព | Voice of Hope Studio
Reviewed by Voice of Hope Studio
on
3:29 PM
Rating:

No comments: