សុខភាព ៩ ការជាសះស្បើយឡើងវិញ | Voice of Hope Studio
Health & Welfare Chapter 09 Recovery | Voice of Hope Studio
សព្វថ្ងៃនេះ
យើងកំពុងតែរស់នៅក្នុងពិភពលោក ដែលពោរពេញទៅដោយ
គ្រោះថា្នក់ដែលមានកំរិតខ្ពស់។ ហើយជាពិសេស សំរាប់យុវជន
តើពួកគេត្រូវគេចចេញពី ការប្រើប្រាស់ស្រា កញ្ឆា កូកាអ៊ីន និង អាំហ្វេតាមីន
ដោយរបៀបណា? ចា! មានពាក្យមួយឃ្លាបានពោលថា “ការតស៊ូតែងតែទទួលបានជោគជ័យ
ដូច្នេះ សូមឱបវាឲ្យជាប់!”
ក្នុងអំឡុងពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ
ពួកអ្នកស្រាវជ្រាវបានចាប់ផ្តើមផ្តោត ទៅលើសំណួរថា តើហេតុអ្វីបានជាយុវជនមួយចំនួន
ដែលរស់នៅក្នុងបរិយាកាស ដែលមានគ្រោះថ្នាក់ខ្ពស់
មិនពាក់ព័ន្ធនឹងអាកប្បកិរិយាដែលមានគ្រោះថ្នាក់? ទីបំផុតពួកគេបានបញ្ចប់សំណួរនេះ ដោយទៅណាមិនឆ្ងាយពីពាក្យថា
“ការឆាប់ជាសះស្បើយដូចដើមឡើងវិញ ឬអាចហៅថា ភាពអត់ធន់”។ ដែលភាសាអង់គ្លេសហៅថា “Resilience”.
ការឆាប់ជាសះស្បើយដូចដើមឡើងវិញ
ឬភាពអត់ធន់ នេះគឺជាសមត្ថភាពនៃការបន្តរស់នៅប្រកបដោយសុខភាពល្អ
ទោះបីមានទុក្ខលំបាកផ្ទាល់ខ្លួន មានភាពតានតឹងផ្សេងៗនៃជីវិត
ឬសូម្បីតែមានបរិយាកាសប្រកបដោយការហិនវិនាសបែបណាក៏ដោយ។ ភាពអត់ធន់បែបនេះ
ហាក់ដូចជាលូតលាស់ចេញពីលទ្ធផលនៃការគាំទ្រយ៉ាងទូលំទូលាយពី សង្គម។
ទោះបីជាមានការលំបាកវេទនាធ្ងន់ធ្ងរ និងវត្តមាននៃកត្តាគ្រោះថ្នាក់ផ្សេងៗក៏ដោយ
ក៏ភាពអត់ធន់នៃបុគ្គលម្នាក់ៗ បង្កើតការប៉ិនប្រសប់ខាងការដោះស្រាយបញ្ហា
ដែលធ្វើឲ្យពួកគេទទួលបានជោគជ័យនៅក្នុងជីវិតដែរ។ ពួកគេមានគំនិតរឹងមាំ មានជំនឿលើព្រះ
និងមានអាកប្បកិរិយាវិជ្ជមានឆ្ពោះទៅកាន់ពិភពលោកនៅជុំវិញគេ។
ដោយមានការជំរុញពីការស្គាល់គោលបំណងនៃជីវិតរបស់ខ្លួនយ៉ាងច្បាស់
ពួកគេបានមើលឃើញឧបសគ្គនៅក្នុងជីវិតថា ជាបញ្ហាដែលពួកគេអាចយកឈ្នះបាន។ ជាពិសេស
ភាពធត់ធន់ហាក់ដូចជាសេចក្តីសង្ឃឹម
និងជំនឿវិជ្ជមានដែលមានជីវិតប្រសើរជាឧបសគ្គនាពេលបច្ចុប្បន្ននេះ។
អស់លោកអ្នកស្ដាប់ជាទីមេត្រី!
យើងសព្វថ្ងៃ កំពុងតែរស់នៅក្នុងពិភពលោកមួយដែលមានអត្រាគ្រោះថ្នាក់កម្រិតខ្ពស់។ ទោះបីជាក្រុមគ្រួសារ
ពួកជំនុំ និងសហគមន៍ខំប្រឹងប្រែងការពារពួកគេយ៉ាងណាក៏ដោយ ក៏យុវជនបច្ចុប្បន្ននេះ
នៅតែរស់នៅក្នុងពិភពលោកមួយដែលពេញទៅដោយអត្រាដែលមានគ្រោះថ្នាក់កម្រិតខ្ពស់ដែរ។
សម្ភារៈផ្លូវភេទសប្បនិម្មិតជាក់ស្តែងកំពុងរង់ចាំពួកគេ ដោយគ្រាន់តែចុចនៅលើ Internet តែប៉ុណ្ណោះ ហើយយុវជនភាគច្រើនរាយការណ៍មកថា ការប្រើប្រាស់ស្រា កញ្ឆា
កូកាអ៊ីន និង អាំហ្វេតាមីន គេអាចរកបានដោយស្រួល សូម្បីតែនៅក្នុងកន្លែងដែលមនុស្ស
ជាច្រើនគិតថាមានសុវត្ថិភាពក៏ដោយ។ ដូច្នេះហើយ
បានជាយើងចាំបាច់ត្រូវកំណត់អត្តសញ្ញាណកត្តាទាំងនោះ
ដែលអាចធ្វើឱ្យយុវវ័យមួយចំនួនទទួលបានជោគជ័យ
ទោះបីជាគេកំពុងរស់នៅក្នុងពិភពលោកដ៏គ្រោះថ្នាក់ក៏ដោយ។ កាលណាយើងដឹងពីរឿងនោះ
យើងអាចជួយយុវជនដទៃទៀត ឲ្យប្រើប្រាស់យុទ្ធសាស្រ្តនៃការរស់នៅ ដោយមានសុវត្ថភាព។
សុខភាព ៩ ការជាសះស្បើយឡើងវិញ | Voice of Hope Studio
Reviewed by Voice of Hope Studio
on
3:24 PM
Rating:

No comments: