សុខភាព ១០ ការម្រាក | Voice of Hope Studio
Health & Welfare Chapter 10 Rest | Voice of Hope Studio
រឿងរ៉ាវនៅសតវត្សទី១៨
និងទី១៩ នៅក្នុងប្រទេសអង់គ្លេស ពួកអ្នកគ្រប់គ្រងរោងចក្របានលួចពេលវេលាពីកម្មកររបស់ខ្លួន។
អ្នកចាត់ការទូទៅបានរុញទ្រនិចនាឡិកាថយក្រោយ នៅពេលដែលថ្ងៃចេះតែរំកិលទៅមុខ
បង្ខំឱ្យកម្មករដ៏ក្រីក្ររបស់ខ្លួនធ្វើការច្រើនម៉ោង ដោយគ្មានប្រាក់បន្ថែម។
គម្រោងមួយទៀតពាក់ព័ន្ធនឹងការរំកិលទ្រនិចនាទីឲ្យលោតបីដង ក្នុងរយៈពេលមួយនាទីនៅពេល
បាយថ្ងៃត្រង់ ធ្វើដូច្នេះដើម្បីកាត់បន្ថយរយៈពេលឈប់សម្រាក។
ការអនុវត្តន៍បែបនេះបានប្លន់កម្មករនូវផលិតផលមួយ ដែលយើងមិនអាចបង្កើតបាន គឺពេលវេលា។
យើងអាចនឹងបាត់បង់ប្រាក់នៅក្នុងទីផ្សារភាគហ៊ុន
ឬក្នុងការវិនិយោគមិនល្អផ្សេងៗ ប៉ុន្តែពេលខ្លះយើងអាចទទួលវាត្រឡប់មកវិញ។
ឬប្រសិនបើយើងបាត់បង់សុខភាពរបស់យើង ពេលខ្លះយើងអាចទទួលបានមកវិញ
តាមរយៈការយកចិត្តទុកដាក់ព្យាបាល របបអាហារ និងការហាត់ប្រាណត្រឹមត្រូវ។
ប៉ុន្តែពេលវេលាដែលបាត់បង់ ឬត្រូវគេលួច ទោះជាមួយនាទី មួយថ្ងៃ ឬមួយសប្តាហ៍ក្តី
គឺបាត់បង់រហូតមិនត្រឡប់មកវិញឡើយ។ នៅក្នុងខ្សែភាពយន្តរឿងដែលមានចំណងជើងថា
“នៅក្នុងពេលមួយ“ (in
time) ដែលចេញនៅឆ្នាំ២០១១ សង្គមគ្រប់គ្រងដំណើរការនៃភាពចាស់
ដើម្បីជៀសវាងកំណើនប្រជាជនច្រើនហួស។ បុគ្គលម្នាក់ៗដែលមានប្រាក់
និងទ្រព្យសម្បត្តិច្រើន អាចទិញរយៈពេលយូរនៃជីវិត បានច្រើនជាងអ្នកក្រ។
ទោះជាយ៉ាងណាក៏ដោយ អ្វីៗអាចធ្វើបានតែនៅក្នុងរឿងប្រឌិតប៉ុណ្ណោះ
តែមិនអាចធ្វើបាននៅក្នុងជីវិតពិតនោះទេ។ គ្មាននរណាម្នាក់អាចទិញពេលវេលាបានឡើយ។
នាឡិកាប៉ោលបន្លឺសំឡេងតិកតក់ៗ ឆ្ពោះទៅមុខ
ដោយមិនគិតពីអ្វីដែលយើងបានធ្វើនោះឡើយ ។
ការងារមកពីគ្រប់ទិសទីត្របាក់លេបយកពេលវេលារបស់យើង
ដូចជាចោរឆក់យកកាបូបចេញពីហោប៉ៅរបស់យើងអញ្ចឹងដែរ។ ទូរស័ព្ទដែលមានល្បឿនលឿន
បច្ចេកវិជ្ជាអេឡិចត្រូនិចលឿនជាងមុន បណ្តាញ internet លឿនជាងមុន
និង Computer ទំនើបៗរហ័សទាន់ចិត្ត តែហាក់ដូចជាមិនបានបន្ថែមពេលវេលាឲ្យយើងដដែល។
សុខភាព ១០ ការម្រាក | Voice of Hope Studio
Reviewed by Voice of Hope Studio
on
3:13 PM
Rating:

No comments: