សុខភាព ១១ អំណាចនៃសេចក្តីជំនឿក្នុងការព្យាបាល | Voice of Hope Studio
Health & Welfare Chapter 11 The Power of Healing by Faith | Voice of Hope Studio
អ្នកស្រាវជ្រាវបានពិនិត្យទំនាក់ទំនងរវាងសេចក្ដីជំនឿ
និងសុខភាពអស់ពេលជាច្រើនទសវត្សរ៍។ សព្វថ្ងៃនេះ យើងមានភស្តុតាងច្រើនឡើងៗ
ដែលបញ្ជាក់ថា ជំនឿ អាចធ្វើឱ្យសុខភាពរបស់យើងខុសបានល្អប្រសើរឡើង។ ជំនឿទៅលើព្រះដ៏ពិតដែលស្រឡាញ់យើង
ហើយមានតែសេចក្តីល្អបំផុតសម្រាប់យើងនៅក្នុងព្រះទ័យទ្រង់
ជំនឿនេះមានឥទ្ធិពលវិជ្ជមានដល់ទាំងសុខភាពខាងផ្លូវកាយ និងផ្លូវចិត្តរបស់យើង។
អ្វីដែលយើងជឿអំពីព្រះ មានឥទ្ធិពលដល់គ្រប់វិស័យនៃជីវិតរបស់យើង។ ជំនឿ
និងការអនុវត្តន៍ខាងព្រលឹងវិញ្ញាណរបស់យើង
ធ្វើឱ្យសុខុមាលភាពរបស់យើងមានការខុសប្លែកទាំងស្រុង។
ដូច្នេះជីវិតខាងព្រលឹងវិញ្ញាណរបស់យើងដើរតួយ៉ាងសំខាន់
ក្នុងការកំណត់សុខភាពទូទៅរបស់យើង ជាងការដែលយើងធ្លាប់បានដឹងកន្លងមក។
ទោះបីជាការស្រាវជ្រាវនេះនៅតែធ្វើបន្តក៏ដោយ
ក៏យើងបានដឹងយ៉ាងច្បាស់ថាសេចក្ដីជំនឿក៏មានសារៈសំខាន់ណាស់ដែរ។ ខាងក្រោមនេះគឺជាគំរូអំពីអ្វីដែលពួកអ្នកស្រាវជ្រាវបានរកឃើញថា
កម្រិតខាងសេចក្តីជំនឿបែបណាមួយ ដែលអាចព្យាបាលលោកអ្នកបានពីបញ្ហា ឬជំងឺដូចខាងក្រោមនេះ:
ទី១.
ភាពតានតឹងខាងផ្លូវចិត្ត: ដែលហៅថា
“Stress” ការសិក្សាដ៏ទូលំទូលាយមួយបានធ្វើឡើងនៅទីក្រុង Alameda
រដ្ឋ California
បានតាមដានរបៀបរស់នៅរបស់អ្នកស្រុក California
ជិត៧០០០ នាក់។ គេបានរកឃើញថា អ្នកថ្វាយបង្គំព្រះនៅឆ្នេរសមុទ្រភាគខាងលិច
ដែលបានចូលរួមក្នុងសកម្មភាពជួយឧបត្ថម្ភរបស់ព្រះវិហារ មានការតានតឹងខាងផ្លូវចិត្ត អំពីហិរញ្ញវត្ថុ
សុខភាព និងការខ្វល់ខ្វាយប្រចាំថ្ងៃដទៃទៀត តិចជាងអ្នកដែលគ្មានសេចក្តីជំនឿ។
ទី២.
សម្ពាធឈាម: នៅក្នុងការសិក្សានៃសាកលវិទ្យាល័យ Duke បានរកឃើញថា ពលរដ្ឋចាស់ៗដែលបានចូលរួមនៅក្នុងកម្មវិធីសាសនា
អធិស្ឋាន ឬអានព្រះគម្ពីរជាប្រចាំមានសម្ពាធឈាមទាបជាងអ្នកដែលមិនបានអនុវត្តកិច្ចការទាំងនេះ។
ទី៣.
ការជាសះស្បើយឡើងវិញ: ការសិក្សានៅសាកលវិទ្យាល័យ Duke ដដែល
បានរកឃើញថា អ្នកជំងឺដែលគោរពប្រណិបត័ន៍ដល់ព្រះជាម្ចាស់ អាចជាសះស្បើយឡើងវិញពីការវះកាត់ធំៗ
ដោយចំណាយជាមធ្យម១១ថ្ងៃក្នុងមន្ទីរពេទ្យតែប៉ុណ្ណោះ
បើប្រៀបធៀបជាមួយនឹងអ្នកជំងឺដែលមិនជឿលើសាសនា ដែលពួកគេចំណាយពេលរហូតដល់២៥ថ្ងៃនៅមន្ទីរពេទ្យ។
ទី៤.
ភាពសុំានឹងរោគ: ការស្រាវជ្រាវលើមនុស្សពេញវ័យចំនួន១៧០០នាក់ បានរកឃើញថា
អ្នកដែលចូលរួមក្នុងកម្មវិធីសាសនា ហាក់ដូចជាមិនសូវមានការកើនឡើងនៃកម្រិត Interleukin-6 ជាសារធាតុដែលរាងកាយបញ្ចេញ
ជាមួយនឹងជំងឺរ៉ាំរ៉ៃនោះឡើយ។
ទី៥.
របៀបរស់នៅ:
ការពិនិត្យសរុបឡើងវិញទៅលើការសិក្សាជាច្រើន បានបង្ហាញថា
សេចក្តីជំនឿបានភ្ជាប់ជាមួយអត្រានៃការធ្វើអត្តឃាតទាប ការសេពគ្រឿងស្រវឹងតិច
និងគ្រឿងញៀនតិច ការប្រព្រឹត្តិបទឧក្រិដ្ឋតិច មានការលែងលះតិច
និងមានសេចក្តីសុខសាន្តជាច្រើននៅក្នុងចំណោមក្រុមគ្រួសារវិញ។
៦.
ការបាក់ទឹកចិត្ត: យោងតាមការសិក្សានៃសាកលវិទ្យាល័យ Columbia បានឲ្យដឹងថា
ស្ត្រី ដែលមានម្តាយជាអ្នក «កាន់សាសនា» មានការធ្លាក់ទឹកចិត្តតិចជាងអ្នកដែលមានម្តាយមិនកាន់សាសនា
ដល់ទៅ៦០ភាគរយ។ កូនស្រីដែលកាន់សាសនានៅក្នុងនិកាយដូចម្តាយរបស់គេ
រងគ្រោះដោយជំងឺបាក់ទឹកចិត្តតិចជាងអ្នកដែលមិនកាន់សាសនា ដល់ទៅ៧១ភាគរយ
ខណៈដែលកូនប្រុសមានជំងឺបាក់ទឹកចិត្តនេះតិចជាងរហូតដល់ ៨៤ភាគរយ។
សុខភាព ១១ អំណាចនៃសេចក្តីជំនឿក្នុងការព្យាបាល | Voice of Hope Studio
Reviewed by Voice of Hope Studio
on
3:06 PM
Rating:

No comments: