សុខភាព ១២ កំរិតនៃសុខភាពដ៏ល្អបំផុត (ចប់) | Voice of Hope Studio
Health & Welfare Chapter 12 Health to the Max | Voice of Hope Studio
នៅខែមេសាឆ្នាំ ២០១៣ ទីក្រុង Saint Augustine រដ្ឋ Florida បានប្រារព្ធ ខួបលើកទី ៥០០ នៃការរកឃើញកន្លែងទឹកផុសមួយ ដែឡគេឲ្យឈ្មោះថា “ទឹកផុសនៃយុវភាភព” (the Fountain of Youth)។ ទឹកផុសនៃយុវវ័យនេះ គឺជាកន្លែងទឹកបាញ់ចេញពីក្នុងដី ដែលតាមរឿងព្រេងនិទានថា នឹងស្តារសុខភាពនិងកាយសម្បទារបស់អស់អ្នកដែលបានផឹកឬងូតទឹកដែលផុសឡើងមកនោះឲ្យបានល្អឡើងវិញ។
នៅសតវត្សរ៍ទីដប់ប្រាំមួយ រឿង អំពីការព្យាបាលដោយទឹកនេះ បានធ្វើឲ្យមានការទាក់ទាញចិត្តដល់អ្នករុករកជនជាតិ អេស្ប៉ាញម្នាក់ឈ្មោះ ប៉ុនស៍ ដឺឡេអុង (Ponce de Leon) ហើយ ទឹកផុសនៃយុវវ័យនេះបានក្លាយទៅជាឧទ្យានបុរាណវិទ្យា ដែលមានទីតាំងនៅក្នុងទីក្រុង St. Augustine ។
ឧទ្យាននេះ ផ្តល់ជាវិភាគទានដល់កន្លែងដែលពីបុរាណ្យកាលមកគេតែងនិយាយថា លោក ប៉ុនស៍ ដឺឡេអុង (Ponce de Leon) គឺអ្នកទីមួយដែលបានចូលមកកាន់ទឹកដីអាមេរិក ទោះបីជាមិនមានឯកសារច្បាស់លាស់ ជាសំណេរផ្ទាល់របស់គាត់ ថាគាត់បានរកឃើញទឹកផុសនេះក៏ដោយ។

លោក Nathaniel Hawthorne និងអ្នកនិពន្ធផ្សេងៗទៀតបានប្រើពាក្យប្រៀបធៀប
ពីទឹកផុសនៃយុវវ័យក្នុងរឿងនិទានរបស់ពួកគាត់។ សូម្បីតែក្រុមហ៊ុន Walt Disney នៅសហរដ្ឋអាមេរិកក៏បានចូលរួមសំដែងរឿងនេះ ដោយការបង្កើត ខ្សែភាពយន្តគំនូជីវចលខ្លីៗ
ដែលគេនិយមហៅថា រឿងតុក្កតា ដែលទាក់ទងនឹងរឿងព្រេងនេះដែរ។ រឿងនោះមានចំណងជើងថា “Donald Duck -
Don's Fountain of Youth”
ចេញនៅឆ្នាំ1953។
ដំណើររឿងដែលដំណាលតៗគ្នាអំពីទឹកផុសបែបនេះ បានកើតមានឡើងនៅ ទូទាំងពិភពលោក អស់ រយៈ
ពេលរាប់ពាន់ឆ្នាំ នៅក្នុងសំណេររបស់លោក Herodotus កំណត់ត្រារបស់មហារាជ Alexander the Great និងរឿងរបស់លោក Prester John មានប្រជាប្រិយភាពជាខ្លាំង
នៅក្នុងចំណោមមនុស្សជាច្រើននៅអ៊ឺរ៉ុប តាំងពីសតវត្សរ៍ទីដប់ពីរ
រហូតដល់សតវត្សរ៍ទីដប់ប្រាំពីរ។ រឿងព្រេងស្រដៀងគ្នានេះ
ក៏បានលេចធ្លោឡើងនៅក្នុងចំណោមជនជាតិដើម Caribbean ដែលបានទិទានរឿងព្រេងស្តីពីអំណាចនៃការព្យាបាលដោយទឹកនៅក្នុងទឹកដីស្រុក
Bimini
។
ទោះជាយ៉ាងនេះក្តី
ក៏បញ្ហាទឹកផុសសំរាប់យុវវ័យនេះ បង្ហាញថាអ្នកដែលបានទទួលទានទឹក "វេទមន្ត"
និងងូតទឹកផុសនោះ នៅតែចាស់ នៅតែឈឺ ហើយ នៅតែស្លាប់ដដែល។
បើទោះបីជាភ្ញៀវទេសចរណ៍រាប់សែននាក់បានមកទស្សនា
ទឹកផុសសំរាប់យុវវ័យនៅរដ្ឋ St. Augustine រៀងរាល់ឆ្នាំក៏ដោយ
ក៏សុខភាពរបស់ពួកគេមិនបានល្អប្រសើរជាងមុនដែរ។
មនុស្សរាប់លាននាក់នៅទូទាំងពិភពលោកស្វែងរក "ទឹកផុស" សំរាប់យុវវ័យដ៏អស់កល្បរបស់ពួកគេ។
ទោះបីជារបបអាហារធម្មជាតិ ដែលមានមូលដ្ឋាននៅលើរុក្ខជាតិ ការហាត់ប្រាណយ៉ាងលំបាកលំបិន
ការគិតវិជ្ជមាន ឬខំប្រើឡេល្អៗដើម្បីបំបាត់ ស្នាមជ្រួញជាដើម
គឺយើងទាំងអស់គ្នាសុទ្ធតែចង់បាននូវអ្វីដែលនឹងបន្លាយជីវិតរបស់យើងឲ្យបានវែង
និងចង់ឲ្យយុវវ័យរបស់យើងនៅគង់វង្សជារៀងរហូត។ នៅក្នុងពួកយើងម្នាក់
មានសេចក្តីប្រាថ្នាមួយដែលព្រះបានដាក់ចូលមក គឺការចង់រស់នៅក្នុងជីវិតដែលមានអាយុវែង
មានសុខភាពល្អ និងមានសុភមង្គល។ ជាការពិត យើងចង់ឲ្យជីវិតពេញបរិបូរជាទីបំផុត ហើយគោលការដែលបានពិភាក្សានៅក្នុងមេរៀននេះនឹងជួយយើងឲ្យរស់នៅក្នុងជីវិតពេញលេញបរិបូរ
និងយឺនយូរ ប៉ុន្តែគោលការណ៍ទាំងនោះនឹងមិនអាចឲ្យយើងរស់នៅជារៀងរហូតអស់កល្បបានទេ។
សុខភាព ១២ កំរិតនៃសុខភាពដ៏ល្អបំផុត (ចប់) | Voice of Hope Studio
Reviewed by Voice of Hope Studio
on
2:52 PM
Rating:

No comments: