ក្ដីស្រឡាញ់ - Love

យ៉ូហាន 3:16
"ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក ដល់​ម៉្លេះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះរាជបុត្រា​ទ្រង់​តែ​១ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះរាជបុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជានិច្ច​វិញ"។ 


កូនរិនថូសទី១ 13:4-7
"ឯ​សេចក្តី​ស្រឡាញ់​តែង​តែ​អត់ធ្មត់ ហើយ​ក៏​សប្បុរស សេចក្តី​ស្រឡាញ់​មិន​ចេះ​ឈ្នានីស មិន​ចេះ​អួត​ខ្លួន ក៏​មិន​ដែល​មាន​ចិត្ត​ធំ​ផង មិន​ដែល​ប្រព្រឹត្ត​បែប​មិន​គួរ​សម មិន​ដែល​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន មិន​រហ័ស​ខឹង មិន​ប្រកាន់​ទោស មិន​ដែល​អរ​សប្បាយ​ចំពោះ​សេចក្តី​ទុច្ចរិត​ឡើយ គឺ​អរ​សប្បាយ​តែ​នឹង​សេចក្តី​ស្មោះត្រង់​វិញ ក៏​គ្រប​បាំង​ទាំង​អស់ ជឿ​ទាំង​អស់ សង្ឃឹម​ទាំង​អស់ ហើយ​ទ្រាំ​ទ្រ​ទាំង​អស់"។
ក្ដីស្រឡាញ់ - Love ក្ដីស្រឡាញ់ - Love Reviewed by Voice of Hope Studio on 1:40 PM Rating: 5

No comments:

ads
Powered by Blogger.