៣៦. រកគ្មានដូចទ្រង់

No One Is Like Him

១-    អង្គឯណាដែលមានសេចក្តីស្រឡាញ់    ដូចព្រះយេស៊ូវ
    ពិតជារកពុំបានឡើយ    ទេ ទេ ទេពិតជារកពុំបានសោះឡើយ
    ទ្រង់តែមួយតែងគង់នៅជិតបង្កើយ  គឺទ្រង់ហើយជាតួស្រឡាញ់  រកគ្មានទេ
    ឱ្យដូចទ្រង់នោះគ្មានសោះឡើយ    គឺទ្រង់ហើយជាតួសេក្តីស្រឡាញ់ (អឺយ)។

២-    ទ្រង់គង់ជិតតែងជួយមើលថែរាល់ថ្ងៃ    ដាស់តឿនទូន្មាន
    ទោសខុសឆ្គងទ្រង់លុបចេញ    ទេ ទេ ទេទ្រង់មិនយកទោសព្រោះស្រឡាញ់
    ក្តីទុក្ខព្រួយទ្រង់ទទួលផ្ទុកជួសវិញ    ជាសម្លាញ់ស្ងួនភ្ងាស្កប់ចិត្ត  រកគ្មានទេ
    ឱ្យដូចទ្រង់ពេញដោយស្រឡាញ់ ទ្រង់បំពេញឱ្យខ្ញុំបានស្កប់ស្កល់ចិត្ត (អឺយ)។

៣-    ចៅក្រមលើលោកិយកាត់ទោសទុរជន    ឱ្យត្រឹមរួចខ្លួន
    តែព្រះគ្រីស្ទទ្រង់អាណិត    ខ្ញុំបះបោរទ្រង់លើកលែងទោសហើយអាណិត
    ឱ្យរង្វាន់ជាមរតកនិងជីវិត     រៀបឋានពិតក្នុងតំណាក់ព្រះ   រកគ្មានទេ
    ឱ្យដូចទ្រង់ជាម្ចាស់ជីវិត    ស្មោះត្រង់ពិតឱ្យខ្ញុំបានមរតព្រះ (អឺយ) ៕
៣៦. រកគ្មានដូចទ្រង់ ៣៦. រកគ្មានដូចទ្រង់ Reviewed by Yarith on 8:54 AM Rating: 5

No comments:

ads
Powered by Blogger.