៣៩. ព្រះទ្រង់ប្រសូតហើយ

He Was Born 

១-     រាត្រីស្ងាត់នៅបេថ្លេហិម       មានផ្កាយមួយធំ  រះចំលើក្រោលសត្វ
         ជារាត្រីបរិសុទ្ធស្ងប់ស្ងាត់       បុត្រព្រះធ្វើក្សត្រ  ប្រសូតយ៉ាងអស្ចារ្យ
         លើមេឃចំទីវាលទេវតា       លេចមកស្រែកច្រៀង  ថាហាលេលូយ៉ា
         ថ្វាយសិរីល្អដល់ព្រះបុត្រា      ដែលផ្ទុំនៅក្នុងចំបើង   ។

២-    ព្រះអង្គមាននាមថា“យេស៊ូវ”      ទ្រង់ចុះមកប្តូរ  រងទុកជំនួសយើង
        រៀបផ្លូវសង្គ្រោះឆ្ពោះឋានថ្កើង     រួចនាំយើងឡើងទៅដល់ព្រះបិតា
       ចូរច្រៀងសាទរអរព្រះគុណ      ដែលព្រះប្រទានដោយសេចក្តីមេត្តា
      ជួយដោះយើងឱ្យរួចពីទុក្ខា      ចូរយើងទទួលទ្រង់ចុះ  ៕
៣៩. ព្រះទ្រង់ប្រសូតហើយ ៣៩. ព្រះទ្រង់ប្រសូតហើយ Reviewed by Yarith on 9:02 AM Rating: 5

No comments:

ads
Powered by Blogger.