៦៨. អង្គណាមួយ
១- អង្គណាមួយ ផ្ទុំក្នុងក្រោលសត្វ រាត្រីស្ងាត់នៅបេថ្លេហិម គឺព្រះគ្រីស្ទ
ជាព្រះមហាក្សត្រយើង រាជ្យថ្កុំថ្កើង ស្តេចជិតយាងមកហើយ ។
បន្ទរ- ព្រមគ្នាឡើងទទួលទ្រង់មិត្តអើយ ឱមិត្តអើយថ្វាយចិត្តបរិសុទ្ធ ។
២- អង្គណាមួយ នាមល្បីរន្ទឺ ប្រោសមនុស្សឈឺ ពិការឱ្យជា គឺព្រះគ្រីស្ទ
ជាព្រះមហាក្សត្រយើង រាជ្យថ្កុំថ្កើង ស្តេចជិតយាងមកហើយ
៣- អង្គណាមួយ មានឫទ្ធិចេស្តា ប្រោសឡាសារឱ្យរស់វិញ គឺព្រះគ្រីស្ទ
ជាព្រះមហាក្សត្រយើង រាជ្យថ្កុំថ្កើង ស្តេចជិតយាងមកហើយ ។
៤- អង្គណាមួយ ហឫទ័យស្នេហា ទ្រាំឈឺផ្សារនៅលើឈើឆ្កាង គឺព្រះគ្រីស្ទ
ជាព្រះមហាក្សត្រយើង រាជ្យថ្កុំថ្កើង ស្តេចជិតយាងមកហើយ ។
៥- អង្គណាមួយ សុគតបីថ្ងៃ សងតម្លៃបាបកម្មមនុស្សលោក គឺព្រះគ្រីស្ទ
ជាព្រះមហាក្សត្រយើង រាជ្យថ្កុំថ្កើង ស្តេចជិតយាងមកហើយ ។
៦- អង្គណាមួយួឈ្នះមច្ចុរាជ ដោយអំណាចស្លាប់ហើយរស់វិញ គឺព្រះគ្រីស្ទ
ជាព្រះមហាក្សត្រយើង រាជ្យថ្កុំថ្កើង ស្តេចជិតយាងមកហើយ ។
៧- អង្គណាមួយ យាងឡើងឋានសួគ៌ សន្យាមកវិញស្រង់យើងឡើង គឺព្រះ
គ្រីស្ទ ជាព្រះមហាក្សត្រយើង រាជ្យថ្កុំថ្កើង ស្តេចជិតយាងមកហើយ ៕
៦៨. អង្គណាមួយ
Reviewed by Yarith
on
2:05 PM
Rating:
No comments: