៣៤. ចម្រៀងនៃពួកឋានសួគ៌

Songs of the Heavenly People
លំនាំបទ  ទេព្រមនោរម្យ 


១- យើងជាពួកសាសន៍នៃឋានសួគ៌    (ស្ទួន )   បាបរាប់ជាគួរ នឹងទទួលសិរីល្អ
នាឋានរុងរឿង បវរថ្កុំថ្កើង     ព្រះគ្រីស្ទទ្រង់ស្មោះសរ លះបង់ព្រះជន្ម 
យកព្រះលោហិតប្តូរ   លោះហើយនាំយើងចរទៅឋានខ្ពស់  អឺ អឺ .. អើយ។

២- នៅជុំវិញបល្ល័ង្គឧត្តម (ស្ទួន )យើងនឹងហែហម  ច្រៀងថ្វាយជ័យព្រះទ្រង់យស
ទ្រង់ឈ្នះមច្ចុរាជ   ហើយរស់ឡើងវិញ   ដើម្បីជួយរំដោះ  ស្រេចលើទ្រង់ហើយ
ខាងសេចក្តីសង្គ្រោះ      ដ្បិតព្រះអង្គសន្តោសដោយសាទរ    អឺ អឺ...អើយ ។

៣- សូរសៀងតន្ត្រីសួគ៌ប្រគុំ  (ស្ទួន ) យើងច្រៀងភិរម្យ ទាំងយប់ថ្ងៃឥតឈប់ឈរ
ច្រៀងថាហាលេ ហាលេលូយ៉ា        សូមថ្វាយសិរីល្អ     ទាំងរាជ្យចេស្តា
ឥតមានការផ្លាស់ប្តូរ    យើងច្រៀងថ្វាយពរស្រីសួស្តី   អឺ អឺ .. អឺយ។

4- ពេលនេះយើងខ្ញុំសូមច្រៀងថ្វាយ   (ស្ទួន)  អង្គព្រះពណ្ណរាយ កាលយើងនៅ
ក្នុងលោកិយ   ច្រៀងសរសើរពីព្រះអង្គមានគុណ  ធ្ងន់លើសហួសនិស្ស័យ       
សូមឆាប់យាងមក  ស្រង់យើងខ្ញុំឡើងខ្មី 
យើងនឹងច្រៀងបទថ្មីថ្វាយព្រះអង្គ     អឺ អឺ .. អើយ ៕
៣៤. ចម្រៀងនៃពួកឋានសួគ៌ ៣៤. ចម្រៀងនៃពួកឋានសួគ៌ Reviewed by Yarith on 8:40 AM Rating: 5

No comments:

ads
Powered by Blogger.