៥៣. ទ្រង់ស៊ូលោះខ្ញុំនៅត្រង់ភ្នំកាល់វ៉ារី

He set Me Free at Calvary

១-    កាល់វ៉ារី      ជាទីទ្រង់ប្តូរព្រះជន្ម          លោះបាបយ៉ាងធ្ងន់
    នៅលើឈើឆ្កាង        ទ្រង់ស៊ូរងទ្រាំ         ទោសខ្ញុំគ្រប់យ៉ាង  
    គឺជាភស្តុតាង     ថាទ្រង់ស្រឡាញ់ខ្ញុំណាស់។

២-    លោហិតទ្រង់      ហូរបង់ជាថ្លៃប្រោសលោះ          ឱ្យខ្ញុំរួចរស់
    ផុតទោសបាបក្រាស់    ទ្រង់រងទុក្ខជួស         ទោសនោះធ្ងន់ណាស់
    តែព្រះអម្ចាស់    ដោះខ្ញុំឱ្យមានសិរី   ។

៣-    កាល់វ៉ារី      ជាទីទ្រង់ស្វែងរកខ្ញុំ             រកអ្នកបាបធំ
     ដ្បិតទ្រង់ប្រណី        អ្នកជាប់អន្ទាក់            អារក្សជាន់ឈ្លី 
    នាំចិត្តវក់វី            ឱ្យទាស់ទទឹងនឹងព្រះ  ។

៤-    គុណទ្រង់ធ្ងន់   ពេកពន់ថ្លៃហួសប្រមាណ       គុណទ្រង់ប្រោសប្រាណ
    ខ្ញុំបានឃើញច្បាស់         ពេលខ្ញុំប្រែចិត្ត              ពន្លឺទ្រង់រះ 
    ចាំងឃើញគុណព្រះ    ដែលធ្វើនៅកាល់វ៉ារី  ៕
៥៣. ទ្រង់ស៊ូលោះខ្ញុំនៅត្រង់ភ្នំកាល់វ៉ារី ៥៣. ទ្រង់ស៊ូលោះខ្ញុំនៅត្រង់ភ្នំកាល់វ៉ារី Reviewed by Yarith on 9:47 AM Rating: 5

No comments:

ads
Powered by Blogger.