១៥៩. ប្តេជ្ញាតាមទ្រង់លុះក្ស័យ
បទភ្លេង និងទំនុកៈ ច. អ. , ១៩៨៣
១- ព្រះយេស៊ូវជាមាគ៌ានៃយើងខ្ញុំ បានក្តីសុខុមដល់យើងរាល់គ្នា
ពួកយើងទាំងអស់ត្រូវខំពុះពារ ដើរតាមមាគ៌ាព្រះយេហ៊ូវ៉ា ។
២- យើងត្រូវដើរតាមព្រះបន្ទូលព្រះអង្គ តាមផ្លូវរបស់ព្រះវបិតា
និងព្រះយេស៊ូវជារាជបុត្រា ដែលប្តូរជីវ៉ាលោះបាបមនុស្សលោក។
បន្ទរ - ព្រះលោហិតទ្រង់ធ្លាក់សព្វព្រះកាយ ហើយព្រះអង្គបានស្រង់យើងទាំងឡាយ
ឱ្យរួចពីអំណាចអារក្សសាតាំង ដែលវាប្រឆាំងព្រះវរបិតា
ព្រះអង្គព្រមក្ស័យសង្ខារ ដោយមិនស្តាយជីវ៉ា
ដើម្បីប្រឆាំងអារក្សនោះណា វាបានមកលួងលោម
កូនចៀមព្រះអម្ចាស់ ដែលក្រាញននៀលដើររតាមព្រះអង្គ។
៣- ពួកយើងត្រូវខំដើរផ្សាយព្រះបន្ទូល បញ្ចុះបញ្ចូលតាមបញ្ជាទ្រង់
នៅគ្រប់តំបន់ឱ្យជឿព្រះអង្គ ប្តេជ្ញាតាមទ្រង់លុះក្ស័យសង្ខារ ៕
១៥៩. ប្តេជ្ញាតាមទ្រង់លុះក្ស័យ
Reviewed by Yarith
on
8:31 AM
Rating:
No comments: