១៣៤. ចូររៀបផ្លូវថ្វាយព្រះអម្ចាស់

Prepare the Way for the Lord
លំនាំបទ  របាំមាន់
ទំនុកៈ លោក ម៉ម បាណាបាស, ១៩៨៨ 


១- ចូររៀបចំ     ចូររៀបចំ    ផ្លូវឱ្យបានសមរម្យ    ទុកទទួលព្រះ
ពង្រាបដីឱ្យស្មើស្អាតស្រឡះ    ធ្វើថ្នល់ល្អល្អះ    ថ្វាយព្រះអម្ចាស់យើង
អស់ទាំងច្រកជ្រលងភ្នំ      បំពេញខ្ពស់ល្មម      បានជាផ្លូវឡើង
ដីគ្រលុកមុខយើង       លុបឱ្យស្មើឡើង      រៀបផ្លូវថ្វាយព្រះ   ។

២- ចូររៀបចំ     ចូររៀបចំ     ផ្លូវឱ្យបានសមរម្យ    ទុកទទួលព្រះ
ពង្រាបភ្នំឱ្យស្មើស្អាតស្រឡះ   ធ្វើថ្នល់ល្អល្អះ   ថ្វាយព្រះអម្ចាស់យើង
អស់ទាំងភ្នំតូចភ្នំធំ      បន្ទាបឱ្យល្មម     សមជាផ្លូវឡើង
ដីណាខ្ពស់មុខយើង     ឈូសឱ្យស្មើឡើង    រៀបផ្លូវថ្វាយព្រះ  ។

៣- ចូរៀបចំ      ចូររៀបចំ     ចិត្តឱ្យល្អស្អាតស្អំ    ចាំទទួលព្រះ
ចូរលះចិត្តសាហាវចោលស្រឡះ  ហើយទទួលព្រះ  ដោយដួងចិត្តសុភាព
ឈូសរំលើងចិត្តអំនួត     ដែលធ្លាប់អាងអួត     ឱ្យបានរាបទាប
អស់ទាំងរណ្តៅបាប     ត្រូវលុបឱ្យរាប     រៀបផ្លូវថ្វាយព្រះ  ។

៤- ចូរប្រែចិត្ត       ចូរប្រែចិត្ត      ឋានសួគ៌តាំងនៅជិត     ក្បែរអ្នកពិតណាស់
ចូរលះចោលបាបផ្លូវប្រព្រឹត្តចាស់   វិលមករកព្រះ   ដោយដួងចិត្តត្រង់ស្មោះ
អង្វរហើយលន់តួបាប      ដោយចិត្តទន់ទាប     ចំពោះព្រះចុះ 
ជឿព្រះអង្គសង្គ្រោះ     នោះទើបបានរស់     ក្នុងនគរព្រះ   ៕
១៣៤. ចូររៀបផ្លូវថ្វាយព្រះអម្ចាស់ ១៣៤. ចូររៀបផ្លូវថ្វាយព្រះអម្ចាស់ Reviewed by Yarith on 9:23 AM Rating: 5

No comments:

ads
Powered by Blogger.