១៥៧. ដើរតាមព្រះឧត្តម

Follow the Great God
លំនាំបទៈ នារីក្លាហាន
បទភ្លេង និង​ទំនុកៈ លោក សម សារិន,​​​ ១៩៨៣ 


១-     ថ្ងៃល្អបវរមហាជោគជ័យ        មានពន្លឺថ្មីប្រុសស្រីមេត្រីព្រះអង្គ
    ព្រះយេស៊ូវជាមិត្តស្មោះត្រង់      ដើរតាមព្រះអង្គទ្រង់ជួយដោះទុក្ខធំ  ។

២-     យើងខ្ញុំជាកូនចៀមព្រះអម្ចាស់  ប្តេជ្ញាស្រឡះដើរតាមព្រះដ៏ឧត្តម
    ព្រះអង្គទ្រង់លោះបាបយើងខ្ញុំ      លើកហត្ថប្រណម្យបង្គំថ្វាយពរជ័យ  ។

បន្ទរ ៖     លោហិតហូរខ្ចាយ         ស្រោចស្រពព្រះកាយឥតណាយព្រះទ័យ
           ទ្រាំលុះដល់ក្ស័យ         បីថ្ងៃរស់វិញមានចេស្តា   ។

៣-    បិតា បុត្រា និងព្រះវិញ្ញាណ       ប្រិតប្រៀនទូន្មានឱ្យយើងបានសម្រេចការ
         ផ្លាស់ជីវិតជាថ្មីថ្លៃថ្លា        ព្រះគុណអស្ចារ្យអស់កល្បតទៅអើយ ៕
១៥៧. ដើរតាមព្រះឧត្តម ១៥៧. ដើរតាមព្រះឧត្តម Reviewed by Yarith on 8:15 AM Rating: 5

No comments:

ads
Powered by Blogger.