២២៥. ប្រកបជាប់ជាមួយព្រះអង្គ

Close to God
លំនាំបទ  លំអងភ្នួង

១- ពេលណាអ្នកនៅតែឯង   ត្រមោចកណ្តោចកណ្តែង   នឿយព្រួយក្រៃលែង
ស្រែកឃ្លានចង់ឆ្ងាញ់ ចង់ឆ្ងាញ់ ប្រយ័ត្ន ប្រយ័ត្នអារក្ស  វាមក វាមកល្បួងផ្ចាញ់
ឱ្យធ្លាក់ទៅវិញ   វិនាសទៀងជាក់  ទៀងជាក់ ។

២- អារក្សស្ទូចអ្នកនឹងនុយ    ល្អស្រស់មានក្លិនឆ្ងាញ់ឈ្ងុយ   ទប់ខ្លួនកុំធ្លោយ
ផុងជាប់អន្ទាក់  អន្ទាក់   ប្រយ័ត្ន  ប្រយ័ត្ននឹងវា   ដែលក្លែងធ្វើជាមិត្តអ្នក
វាល្បួងទាញទាក់        ឱ្យអ្នកក្សិណក្ស័យ   ក្សិណក្ស័យ    ។

៣- អារក្សពូកែប្រើល្បិច    បបោសអង្អែលចាក់ចុច   ចាក់ចំចំណុច  
ដែលនៅទន់ខ្ចី  ទន់ខ្ចី    វាច្រៀង  វាច្រៀងបំពេរ    ឱ្យអ្នកគិតតែលោកិយ
ភ្លេចកំណើតថ្មី   ភ្លេចក្តីស្រឡាញ់   ស្រឡាញ់  ។

៤- អារក្សលាក់គំនួច     ដូចសិង្ហមានចង្កូមស្រួច     ពួនស្ទាក់លបលួច
ត្របាក់អ្នកវិញ  អ្នកវិញ   វាមាន  វាមានបំណង   ពង្រាត់អ្នកពីព្រះចេញ
ឱ្យរងទោម្នេញ      ឆ្ងាយពីព្រះអង្គ  ព្រះអង្គ ។

៥- អាវុធពូកែសក្តិសិទ្ធ    អាវុធដ៏មានឥទ្ធិឫទ្ធិ  គឺគម្ពីរពិត  កាន់ដោយផ្ចិតផ្ចង់
ផ្ចិតផ្ចង់  ត្រូវចូល ត្រូវចូលឱ្យជិត  ប្រកបស្និទ្ធនឹងព្រះអង្គ 
ធ្វើតាមពាក្យទ្រង់   ហើយអធិស្ឋាន   អធិស្ឋាន  ៕
២២៥. ប្រកបជាប់ជាមួយព្រះអង្គ ២២៥. ប្រកបជាប់ជាមួយព្រះអង្គ Reviewed by Yarith on 8:42 AM Rating: 5

No comments:

ads
Powered by Blogger.