៤០. សព្ទទេវតាច្រៀងជូនពរ

Angel Blessing
លំនាំបទ  សែនមហាស្រណោះ 


១- កណ្តាលាអាធ្រាត្រ     អើយ         ចន្ទ្រារះភ្លឺថ្លា
អស់ពួកទេវតា        បន្លឺសម្លេងច្រៀង    ស្ទួន
ពិរោះពិរម្យអើយ          ឮសរូតែសៀង មានទាំងសំនៀងអើយ
ពិណប្រគុំឆើ្លយឆ្លង        (ហាលេ   ហាលេ   ហាលេ   ហាលេលូយ៉ា) ។

២- ទេវតាចុះមក     អើយ        ទាំងហោះជ្រែកមេឃា
កាងស្លាបលាតលា            ហើយស្រេកច្រៀងរំពង    ស្ទួន
ពិភពផែនដីអើយ           ស្ងប់ក្រៃកន្លង   ស្តាប់ចំរៀងផងអើយ  
ចំរៀងពួកទេវតា        (ហាលេ  ហាលេ  ហាលេ  ហាលេលូយ៉ា) ។

៣- ទេវតាស្រែកច្រៀង     អើយ         ចំរៀងជូនពរជយ័
សិរីសួស្តី            កើតមានដល់លោកា    ស្ទួន
ព្រះគ្រីស្ទបាននាំយក          អំណោយថ្លៃថ្លា  ពីឋានសួគ៌ាអើយ 
ចែកជូនដល់មនុស្សលោក        (ហាលេ  ហាលេ  ហាលេ  ហាលេលូយ៉ា) ។

៤- សូមផែនដីជួប     អើយ         នឹងសេចក្តីអំណរ
ក្តីសុខបវរ            ព្រះគ្រីស្ទបាននាំមក    ស្ទួន
សូមផុតទុក្ខភ័យអើយ           ផុតសោកវិយោគ  បានតែក្តីសុខអើយ  
រៀងដរាបអើយ        (ហាលេ  ហាលេ  ហាលេ  ហាលេលូយ៉ា) ៕
៤០. សព្ទទេវតាច្រៀងជូនពរ ៤០. សព្ទទេវតាច្រៀងជូនពរ Reviewed by Yarith on 9:05 AM Rating: 5

No comments:

ads
Powered by Blogger.