២៨. ច្រៀងហូសាណា

Sing Hosanna 
បទភ្លេងៈ អារ៉ាប់ជូនពរ

១-     ថ្វាយព្រះពរ          បវរសួស្តី         សេរីជោគជ័យដល់ព្រះក្សត្រា
         ទ្រង់យាងចូលមក  ដោយគង់លើខ្នងសត្វលា  (ហូសាណា  ច្រៀងហូសាណា )
          សិស្សពីរនាក់       សុខចិត្តដោះអាវ      ដោយចិត្តជ្រះថ្លា
          សម្រាប់ក្រាលធ្វើទីនាំង   លើខ្នងសត្វលា   ថ្វាយព្រះក្សត្រាទ្រង់គង់
           មកកុំបង្អង់ច្រៀងថ្វាយព្រះពរ    (ហូសាណា   ច្រៀងហូសាណា )។

២-     ថ្វាយព្រះពរ      បវរសួស្តី      សិរីជោគជ័យដល់ព្រះយេស៊ូវ
          វង្សស្តេចដាវីឌ      ជាក្សត្រាដ៏ថ្លៃថ្នូរ      (ហូសាណា ច្រៀងហូសាណា )
          មនុស្សស្ទើរតែ      ទាំងអស់ដោះអាវ     ដោយចិត្តត្រេកអរ 
          ក្រាលផ្លូវព្រះអង្គយាង    ហើយច្រៀងថ្វាយពរ   អបអរសាទរព្រះអង្គ
           មកកុំបង្អង់ច្រៀងថ្វាយព្រះពរ  (ហូសាណា   ច្រៀងហូសាណា )។

៣-     ច្រៀងថ្វាយពរ      បវរសួស្តី      សីរីជោគជ័យដល់ព្រះអម្ចាស់
          ក្រមុំស៊ីយ៉ូន        អើយប្រញាប់ចេញរូតរះ (ហូសាណា  ច្រៀងហូសាណា )
           ចេញទៅហែ     ព្រះអង្គចូលមក     យាងទ្រង់ចូលផ្ទះ
           ទ្រង់យាងមករកនាងហើយ  ទ្រង់សុភាពណាស់  ចូររៀបចំផ្ទះថ្វាយទ្រង់
           មកកុំបង្អង់   ច្រៀងថ្វាយព្រះពរ    (ហូសាណា  ច្រៀងហូសាណា )។

៤-     ថ្វាយព្រះពរ      បវរសួស្តី       សិរីជោគជ័យដល់ព្រះដ៏ពិត
         សម្លាញ់ខ្ញុំអើយ     ព្រះអង្គយាងមករកមិត្ត  (ហូសាណា  ច្រៀងហូសាណា )
         លះអំពើ          បាបចាស់ចោលចេញ      ហើយចំហចិត្ត
         ទទួលព្រះយេស៊ូវគ្រីស្ទ   ជាម្ចាស់ជីវិត   ថ្វាយបល្ល័ង្កចិត្តដល់ទ្រង់
         មកកុំបង្អង់  ច្រៀងថ្វាយព្រះពរ     (ហូសាណា  ច្រៀងហូសាណា ) ៕
២៨. ច្រៀងហូសាណា ២៨. ច្រៀងហូសាណា Reviewed by Yarith on 8:25 AM Rating: 5

No comments:

ads
Powered by Blogger.