៣២. ឱសេចក្តីស្រឡាញ់របស់ព្រះ

The Love of God
លំនាំបទ  ខ្មែរឡើងព្រះពន្លា 


១-     មើលដួងចន្ទ្រារះភ្លឺថ្លា    លើវេហាស៍ស្រទន់ដួងរស្មី
         ចាំងបំភ្លឺលោកពេលរាត្រី       ជាដួងរស្មីព្រះប្រទាន
         ឱ្យចិត្តមនុស្សគ្រប់ប្រាណ      បានក្តីកំសាន្តក្នុងភពងងឹត   ។

២-     ដួងពន្លឺច័ន្ទធំអស្ចារ្យ            សព្វលោកាដូចក្តីស្រឡាញ់ពិត
         ព្រះគ្រីស្ទស្នេហ៍លោកិយជាប់ស្និទ្ធត្រាលះជីវិតបង់ព្រះជន្ម
          ទ្រង់ស្រឡាញ់លើសលន់      ផ្សព្វផ្សាយព្រះគុណដោយក្តីមេត្តា។

៣-     ឱក្តីស្រឡាញ់របស់ព្រះ        សម្តែងច្បាស់ឱ្យឃើញយ៉ាងអស្ចារ្យ
          ភាពស្រទន់ដូចច័ន្ទថ្លា          លើកលែងទោសសាប្រោសកូនស្ងួន 
          ថ្វាយអង្គទ្រង់ឱ្យធួន       ថ្លៃលោះបាបកូនដោយព្រះលោហិត។

៤-    តើមានអ្នកណាវាស់ថ្លឹងបាន      ប៉ាន់ប្រមាណស្នេហ៍ទ្រង់លើសជីវិត
         ចន្ទ័រះឆ្ងាយភ្លឺសាយមកជិត       ដូចភាពស្នេហ៍ស្និទ្ធពីឋានសួគ៌
         ត្បិតទ្រង់ហើយជាតួ               នៃសេចក្តីស្រ--ឡាញ់ដ៏បរិសុទ្ធ ៕
៣២. ឱសេចក្តីស្រឡាញ់របស់ព្រះ ៣២. ឱសេចក្តីស្រឡាញ់របស់ព្រះ Reviewed by Yarith on 7:27 AM Rating: 5

No comments:

ads
Powered by Blogger.