១២៧. ភក្តីព្រះអង្គ

The Loyalty of God
បទភ្លេង​ និងទំនុកៈ លោក ទេព វុទ្ធី ១៩៩៧ 


១- ភក្តីព្រះអង្គដ៏ឧត្តម          បន្ទូលសក្តិសមផ្អែមពិរោះ   
លោះបាបគ្រប់មនុស្សឱ្យបានរស់      រងគ្រោះសុគតលើឈើឆ្កាង  ។

២- ស៊ូទ្រាំលំបាកគ្រប់ដង្ហើម           ឧបស័គ្គសម្បើមមានគ្រប់យ៉ាង
ទ្រង់មិនដែលខ្វល់នឹងតតាំង          នាំមនុស្សឱ្យស្អាងចិត្តមេត្រី  ។

៣- អំពើទុច្ចរិតទ្រង់សន្តោស        ព្រោះគេយល់ខុសគួរប្រណី
បើចូលស្តាប់ជិតយល់សេចក្តី           ផ្តើមជីវិតថ្មីដោយបន្ទូល    ។

៤- មនុស្សឆ្មើងព្រហើនទ្រង់មិនខ្លាច       ព្រោះមានអំណាចសាតាំងចូល
ព្រះទ័យសន្តោសប្រោសដោយយល់      បើទ្រង់មិនខ្វល់ត្រូវវិនាស  ៕
១២៧. ភក្តីព្រះអង្គ  ១២៧. ភក្តីព្រះអង្គ Reviewed by Yarith on 8:15 AM Rating: 5

No comments:

ads
Powered by Blogger.