១៣៧. បន្ទាល់នៃព្រះ
បទភ្លេង និងទំនុកៈ លោក សម សារិន, ១៩៨៦
១- ទ្រង់ថ្លែងប្រាប់ពីរាជបុត្រា ដល់យើងរាល់គ្នា ទុកជាទីបន្ទាល់ ស្ទួន
អ្នកណាទទួលហើយមានចិត្តជឿឥតងឿងឆ្ងល់ នោះមានបន្ទាល់នៅក្នុងខ្លួនពិត ។
២- បន្ទាល់សិស្សទ្រង់យើងទទួលបាន តាមលោកយ៉ូហានយ៉ាងច្បាស់អស់ពីចិត្ត ស្ទួន
តែបន្ទាល់ព្រះយើងរិតតែច្បាស់ក្នុងគំនិត ព្រះគ្រីស្ទមកពិតដោយទឹកនិងឈាម ។
៣- មានសាក្សីដល់ទៅបីអង្គ ថ្លែងយ៉ាងស្មោះត្រង់ ឱ្យយើងជឿតាម ស្ទួន
គឺព្រះបិតាព្រះបន្ទូលនិងព្រះវិញ្ញាណ នៅលើសួគ៌ឋាន ជាព្រះត្រីឯក ។
៤- បន្ទាល់ទ្រង់ថាទ្រង់ប្រទាន ជីវិតអស់កល្ប ឱ្យយើងមានចំណែក ស្ទួន
ហើយជីវិតនោះនៅក្នុងព្រះរាជបុត្រាឯក ចង់បានចំណែកជឿព្រះយេស៊ូវ ។
៥- អ្នកណាមានព្រះរាជបុត្រា គឺយេស៊ូវគ្រីស្ទ មានជីវិតយឺនយូរ ស្ទួន
ឋិតនៅអស់កល្បលើឋានបរមសុខឥតផ្លាស់ប្តូរ គ្មានព្រះយេស៊ូវគ្មានជីវិតឡើយ ៕
១៣៧. បន្ទាល់នៃព្រះ
Reviewed by Yarith
on
9:43 AM
Rating:
No comments: