១៥៥. ខ្ញុំដើរតាមទ្រង់
លំនាំបទ ផ្ការាក់
ទំនុកៈ លោក ម៉ម បាណាបាស, ១៩៨៨
១- ខ្ញុំដើរតាមទ្រង់ តាមទ្រង់ដោយជាប់ប្រកិតពីក្រោយ ជួនជើងចុករោយ
ថ្លោះធ្លោយជំពប់ដួល ជួនចិត្តរាយមាយប្រែលប្រួល រារែកច្រាស់ជ្រួល
វិះដួលតាមលោកិយ បានដើរតាមទ្រង់រាល់ថ្ងៃ ដោយទុកចិត្តឥតសង្ស័យ
ភ្នែកខ្ញុំរំពៃ ផ្តោតតាមទ្រង់មួយ ព្រះអង្គតែងជួយឱ្យដើរដោយសុខ ។
២- ខ្ញុំដើរតាមទ្រង់ តាមទ្រង់រៀងរាល់ថ្ងៃដោយតត្រុក ទ្រង់យាងនាំមុខ
ខ្ញុំសុខចិត្តដើរក្រោយ ទោះបីខ្ញុំជាមនុស្សខ្សោយ យ៉ាងណាក៊៏ដោយ
ទ្រង់ជួយផ្តល់កម្លាំង ខ្ញុំលែងជែងដើរប្រណាំង ឬដើរជៀសទ្រង់ទៅម្ខាង
ឈប់តាមកម្លាំង អំណាចចិត្តខ្លួន ទីអាងមាំមួន គឺព្រះយេស៊ូវ ៕
១៥៥. ខ្ញុំដើរតាមទ្រង់
Reviewed by Yarith
on
11:52 AM
Rating:
No comments: