១២៩. គ្មានអ្វីកំបាំងនឹងទ្រង់សោះឡើយ

Nothing is Hidden from God 
បទភ្លេង​ និងទំនុកៈ  ១៩៨៦ 

១- គ្មានការអ្វីកំបាំង        ដែលព្រះអង្គមិនជ្រាបសោះឡើយ  
ទ្រង់ស្គាល់ផ្លូវអស់ហើយ             មនុស្សអើយកុំលាក់នឹងទ្រង់ធ្វើអ្វី  
ទ្រង់ពិនិត្យស្គាល់ច្បាស់     ចិត្តគំនិតខ្ញុំពីចម្ងាយ។

បន្ទរ តើឱ្យខ្ញុំទៅ   (តើឱ្យខ្ញុំទៅ )   ឯណារួច   (ឯណារួច )   ពីព្រះភ័ក្ត្រទ្រង់
  (ពីព្រះភ័ក្ទ្រទ្រង់ )       ទោះខ្ញុំមានស្លាបហោះដល់ចុងសមុទ្រគង់មានព្រះអង្គ
 ឬនៅឋានសួគ៍ផង       ក៍ដូចនៅឋានឃុំព្រលឹង       ព្រះហស្តទ្រង់នាំខ្ញុំ     ។

២- ទ្រង់បានស្គល់ខ្ញុំច្បាស់         តាំងពីមុនកំណើតលោកិយ    
ក៏បានកំណត់ថ្ងៃលើដី    ដើម្បីឱ្យខ្ញុំរស់នៅ      
ទ្រង់សូនប៉ាន់រូបខ្ញុំ             ហើយបង្កើតចិត្តថ្លើមខ្ញុំផង ។

3- ពលឹងនៃខ្ញុំបាន      ដឹងច្បាស់ហើយអស្ចារ្យហួសល្បត់
ទោះផ្លូវច្រកដើររត់ដេកក្រោក  មានអត់ទ្រង់ដឹងគ្មានសល់  
ពាក្យសំដីក្នុងមាត់        ទ្រង់ជ្រាបមុនពេលខ្ញុំនិយាយ។
 
៤- ឱអ្នកមានបាបអើយ           តើខំបាំងនេត្រាទ្រង់ធ្វើអ្វី    
ការអ្នកធ្វើរាល់ថ្ងៃម្តេចឡើយ    អ្នកស្មានថាព្រះមិនដឹង  
ឆាប់លន់តួទោសទៅ      ក្រែងសេចក្តីក្រោធទ្រង់ឆួលឡើង៕
១២៩. គ្មានអ្វីកំបាំងនឹងទ្រង់សោះឡើយ ១២៩. គ្មានអ្វីកំបាំងនឹងទ្រង់សោះឡើយ Reviewed by Yarith on 8:41 AM Rating: 5

No comments:

ads
Powered by Blogger.